ឯកឧត្តម អ៊ុ សារឹទ្ធ ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅអគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅអគ្គលេខាធិការដ្ឋានសមាគម ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំដោយឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ដើម្បីពិនិត្យវឌ្ឍនភាពនៃការកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតអាណត្តិទី៥ និងពិនិត្យអំពីស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធភាពជាតិ ព្រមទាំងកិច្ចការផ្សេងៗ៕