ឯកឧត្តម គីម រិទ្ធី អញ្ជើញចុះពិនិត្យទីតាំងបាញ់គ្រាប់ពិត នៅវរសេនាតូចលេខ១ចាស់ ក្នុងស្រុកត្បែងមានជ័យ
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងបាញ់គ្រាប់ពិត នៅវរសេនាតូចលេខ១ចាស់ ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ។