ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំប្រជុំក្រុមប្រឹក្សា ប្រឡងប្រណាំងដើម្បីវាយតម្លៃសម្រេច ស្នើសុំប័ណ្ណសរសើរ របស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ ជូនបុគ្គល និងអង្គភាព ដែលមានស្នាដៃល្អ
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង កងរាជអាវុធហត្ថខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំង ដើម្បីវាយតម្លៃសម្រេច ស្នើសុំប័ណ្ណសរសើរ របស់អគ្គបញ្ជាការ និង ក្រសួងការពារជាតិ ជូនបុគ្គល និងអង្គភាព ដែលមានស្នាដៃល្អ ប្រចាំឆ្នាំ២០២២ ។