ឯកឧត្តម វេង សាខុន និងលោកជំទាវ ចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមហាមន្រ្តី សង្កាត់អូឡាំពិក
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព និងមន្ត្រីរាជការក្រោមឱវាទក្រសួង នាថ្ងៃថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមសូត្រមន្ត និងកាន់បិណ្ឌវេនទី១០ នៅវត្តមហាមន្រ្តី សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតជូនជាតិមានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។