ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្រុកមង្គលបូរី
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភាជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត ។