ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារខ្មែរឥស្លាម ក្នុងស្រុកមង្គលបូរី
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់កិច្ចសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារខ្មែរឥស្លាម ស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី អំណោយរួមមាន៖ ទឹកក្រូច 10កេស ទឹកផ្លែឈើ 10កេស ទឹកសុទ្ធ 30កេស នំធុង 5ធុង មួកមូស្លិម40 ស្បៃ60 សារុង100 ព្រមទាំងបានឧបត្ថម្ភសសយក និងក្រុមការងារអភិវឌ្ឍយុវជន ថវិកា៥០ម៉ឺនរៀល និងប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល។