ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ទីតាំងកាស៊ីណូមួយកន្លែង នៅក្បែរតំបន់ព្រំដែន
ភ្នំពេញ៖ អនុវត្តតាមសេចក្តីណែនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ ក៍ដូចជាតាមបញ្ជាណែនាំរបស់ឯកឧត្តម អភិបាលខេត្តក្រចេះ ស្តីពីការចុះអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ។ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា នៅថ្ងៃទី១៩ ខែកញ្ញា បានដឹកនាំលោកស្នងការរងជំនាញព្រហ្មទណ្ឌ និងអន្តោប្រវេសន៍ត្រួតពិនិត្យទីតាំងកាស៊ីណូមួយកន្លែងនៅក្បែរតំបន់ព្រំដែនដែលត្រូវបានផ្អាកដំណើរការលេងមានរយះពេលជាច្រើនឆ្នាំទៅហើយនោះ។
ក្នុងសកម្មភាពនោះ លោកឧត្តមសេនីយ៍ស្នងការ បានបន្តពិនិត្យទីតាំងតាមអាគារស្នាក់នៅរបស់ជនបរទេសតាមព្រំដែន ក្រែងមានការលួចបើកការលេងល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញផងដែរ ៕