ក្រុមអ្នកជំនាញការអន្តរជាតិ Adhoc អញ្ជើញចុះត្រួតពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
ភ្នំពេញ៖ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អមដោយប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលស្វាគមន៍ក្រុមអ្នកជំនាញការអន្តរជាតិ Adhoc អញ្ជើញចុះត្រួតពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់យកទៅពិភាក្សាលម្អិតក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៧នៃអាជ្ញាធរជាតិព្រះវិហារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
ការងារដែលក្រុមអ្នកជំនាញការអន្តរជាតិបានចុះពិនិត្យ និងពិភាក្សារួមមាន៖
-ពិនិត្យ និងពិភាក្សាលើគម្រោងអភិរក្សប្រាង្គឥដ្ឋនៅទិសអាគ្នេយ៍ ទិសឦសានក្នុងបរិវេណប្រាសាទក្រចាប់ និងគម្រោងជួសជុលបល័្លង្កតម្កល់បដិមាដែលទើបកំណាយបាន
-ពិនិត្យ និងពិភាក្សាលើទីតាំងតម្កល់បដិមាព្រះឥសូររាំ
-ពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ឃ្លាំងដាក់វត្ថុសិល្បៈ
-ពិនិត្យ និងពិភាក្សាលើទីតាំងរៀបចំធ្វើផ្លូវវង់ទស្សនាថ្មី
-ចុះពិនិត្យពិភាក្សាទីតាំងរៀបចំចំណតឡានថ្មីនៅខាងជើងប្រាសាទធំ ៕