**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រធានាធិបតីចិន អញ្ជើញចាកចេញពីកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ**កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អាជ្ញាធរភ្នំពេញ ដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងមួយកន្លែង ស្ថិតនៅសង្កាត់ស្រះចក

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ លោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅក្នុងអាគារស្នាក់នៅរួមជាន់ទី១៩-២០ ផ្លូវ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។

ប្រតិបត្តិការ នេះមានការចូលរួមពីលោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទ សារ អធិការនគរបាលខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ មេបញ្ជាការ កងរជអាវុធហត្ថ ខណ្ឌដូនពេញ និងមានការសហការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ។

ពេលចុះដល់ទីតាំងក្រុមការងារបានឃេីញថាអ្នកគ្រប់គ្រងទីតាំង និងបុគ្គលិកជនជាតិចិន អ្នកបកប្រែភាសាបានរៀបចំវេចខ្ចប់សម្ភារដែលសង្ស័យប្រព្រឹត្តិល្បែងសុីសងខុសច្បាប់រួចរាល់ អស់ហើយព្រមទាំងបានសហការជាមួយអាជ្ញាធរថែមទៀតផង។

ក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឲ្យអ្នកគ្រប់គ្រងប្រមូលសម្ភារទាំងនោះចេញពីទីតាំងឲ្យអស់និងបានធ្វើការណែនាំដល់អ្នកគ្រប់គ្រងដូចខាងក្រោម៖

១/ហាមប្រព្រឹត្តិល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។

២/ហាមជួញដូរ ឬប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត។

៣/ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រ់លំដាប់ថ្នាក់។

៤/ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលេី ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រះរាជាណាចក្រកម្ពុជាជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង