**ព្រឹកស្អែកនេះ! កម្ពុជា-ចិន រៀបចំការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង លើដែនដីអង្គរ**ប្រធានរដ្ឋឡាវ សង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិកម្ពុជា-ឡាវ នឹងកាន់តែល្អប្រសើរថែមទៀត**ប្រធានរដ្ឋឡាវ ប្រកាសគាំទ្រគម្រោង ព្រែកជីកហ្វូណន-តេជោ**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកអនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) **អង្គការទឹកស្អាត ១០០១ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការផ្ដល់សេវាទឹកស្អាតជូនពលរដ្ឋនៅតំបន់ជនបទ**អាមេរិកបញ្ជូនប្រព័ន្ធមីស៊ីលទៅហ្វីលីពីនសម្រាប់សមយុទ្ធជាការផ្ញើសារដល់ចិន**សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានរដ្ឋឡាវ ថាតាមការស្ទង់មតិជំនឿលើការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានការកើនឡើងជាបន្តបន្ទាប់**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់និងសកលលោកផងដែរ**ក្រសួងការបរទេស ​បង្ហាញលទ្ធផល សម្តេចធីបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក**ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន**អភិបាលខេត្តស្វាយរៀង កោតសរសើរ និងអរគុណកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ជំហាន២**ទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាអូតាវ៉ា**អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជាក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនាឆ្នាំ២០២៩**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម**ក្រសួងទេសចរណ៍ ណែនាំស្តីពីការលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងការពន្លត់អគ្គីភ័យនៅក្នុងឧស្សាហកម្មទេសចរណ៍**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ ប្រមុខរដ្ឋឡាវ

កងទ័ពជើងគោក កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យមានប្រសិទ្ធភាព គុណភាព និង យុទ្ធសាស្រ្ត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំទេ្វភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា តាមរយៈអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ដែលជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អតីតមេបញ្ជាការកងទ័ពជើងគោក បានបើកទំព័រប្រវត្តិសាស្រ្តថ្មី ដល់ទំនាក់ទំនងទ្វេភាគីរវាងកងទ័ពជើងគោកប្រទេសទាំងពីរ កម្ពុជា-ចិន និងបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាព គុណភាពទ័ព ក្នុងរយៈពេលកន្លងមក។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) បានបន្តថា ទំនាក់ទំនងទេ្វភាគីរវាងកងទ័ពជើងគោក ប្រទេសទាំងពីរ ពិតជាបានចូលរួមចំណែក ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ចិន-កម្ពុជា ហើយកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធានមនុស្ស តាមរយៈការផ្តល់វគ្គហ្វឹកហ្វឺន ការផ្លាស់ប្តូរគ្រប់កម្រិត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យមានប្រសិទ្ធភាព គុណភាព និងយុទ្ធសាស្រ្ត ស្របតាមគោលគំនិតថ្នាក់ដឹកនាំ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

អត្ថបទដែលជាប់ទាក់ទង