**នាវាទេសចរណ៍១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ**ប្រតិភូកម្ពុជាចូលរួមសន្និសីទស្តីពី Sustainable Financing for Tiger Landscapes នៅប្រទេសប៊ូតាន**លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX**ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការទទួលចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ បម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ**ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ**ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំការងារប្រចាំខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ**សម្តេចមហាបវរធិបតី បង្ហាញអារម្មណ៍សប្បាយចិត្ដ និងរំភើបពេលមានការល្បែងប្រជាប្រិយខ្មែរច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំ**សម្តេចធិបតី៖ ក្រសួងវប្បធម៌ ត្រូវណែនាំកែលម្អ ចំពោះកំហុសឆ្គងនានារបស់សិល្បករ សិល្បការិនី ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក**គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ**អភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូស្តាប់បទបង្ហាញរបស់មន្រ្តីជាន់ខ្ពស់ នៅទីក្រុង Kempten នៃប្រទេសអាល្លឺម៉ង់**សម្តេចធិបតី៖ សិល្បករ សិល្បការិនី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា**សម្ដេចធិបតី៖ តាមរយៈស្នាដៃ និងទេពកោសល្យរបស់សិល្បករ សិល្បការិនី បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង**សម្តេចធិបតី ហ៊ុន ម៉ាណែត​ ​រំលឹក និងផ្តល់យោបល់ ៦ចំណុច ដល់សិល្បករ សិល្បការិនី ដើម្បីចូលរួមតម្រង់ទិស ​ពង្រឹងភាពជោគជ័យ**សម្តេចធិបតី ប្រកាសគាំទ្រការយក សូត្រ និងហូលផាមួងកាត់ជាអាវធំ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសចូលកាន់តំណែងឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេបញ្ជាការអាវុធហត្ថថ្មីខេត្តស្ទឹងត្រែង ជំនួសឧត្តមសេនីយ៍ត្រី អៀវ វ៉ាន់ឌី**សម្តេចធិបតី រំលឹកដល់គ្រប់សិល្បករទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបាននូវការប្រឌិត និងការសម្តែងដែលមានលក្ខណៈមិនពិត ខណៈបរិបទនៃការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់

កម្ពុជា-វៀតណាម ចុះហត្ថលេខាបន្តសហការរុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣

ភ្នំពេញ៖ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល និងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានចុះហត្ថលេខា លើកំណត់ហេតុបន្តសហការស្រាវជ្រាវ រុករកជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ ឆ្នាំ ២០២២-២០២៣ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា៖ ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ចំពោះការសហការ ស្រាវជ្រាវ និងរុករកកងទ័ព និងជំនាញការដែលបានពលីជីវិតក្នុងបណ្ដាលសម័យសង្រ្គៀមនៅប្រទេសកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ក្នុងនាមគណៈកម្មការជំនាញខេត្តកណ្ដាល សូមសម្តែងនូវការដឹង គុណចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កម្មាភិបាល-យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែក ធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ និងមាន សិទ្ធិសេរីភាព មានសន្តិភាព មានស្ថេរភាពសង្គម រហូតដល់សព្វថ្ងៃនេះ។សូមដួងព្រលឹង វិញ្ញាណក្ខ័ន្ធកម្មាភិបាល-យុទ្ធជន ដែលបានពលីកម្មជីវិតដើម្បីបុព្វហេតុប្រជាជនកម្ពុជា សូមប្រកបទៅដោយសេចក្តីស្ងប់ និងបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។

លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញខេត្តកណ្តាល បានមានប្រសាសន៍ថា៖កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល យោធភូមិភាគពិសេសបានសហការជាមួយ ក្រុមK90 ចុះស្រាវជ្រាវ រុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចំនួន១៣ចំណុច ដោយ សម្រេចលទ្ធផលសរុបចំនួន ២២អដ្ឋិធាតុ ក្នុងនោះស្រុកខ្សាច់កណ្តាលចំនួន ១៩អដ្ឋិធាតុ និងស្រុកល្វាឯមចំនួន ៣អដ្ឋិធាតុ និងបានប្រារព្ធពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កិច្ចសហការជីកលើកអដ្ឋិធាតុ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានលទ្ធផលសរុបចំនួន ១,២១០ អដ្ឋិធាតុ ក្នុងនោះ បានធ្វើពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា៖ លទ្ធផលសម្រេចបានខាងលើ អាស្រ័យដោយមានការយកចិត្តទុកដាក់ គ្រប់បែបយ៉ាង និងចង្អុលការផ្ទាល់ពីលោក មេបញ្ជាការ យោធភូមិភាគពិសេស គណៈបញ្ជាការជំនាញ យោធភូមិភាគ ពិសេស ឯកឧត្តមអភិបាលខេត្ត គណៈកម្មាធិការជំនាញខេត្ត ព្រមទាំងមានការខិតខំប្រឹងប្រែង សហការរវាង ក្រុមការងារខេត្តកណ្តាលជាមួយក្រុម K 90 ដើម្បីបន្តលទ្ធភាព សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ជំហានទី ២២ រដូវប្រាំង ឆ្នាំ២០២២ និង ២០២៣ ឲ្យទទួលបានលទ្ធផលល្អ។

លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន អនុប្រធាននយោបាយ និងជាប្រធានចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទព័ប្រជាជនវៀតណាម បានមានប្រសាន៍ថា៖ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើន តែជាអកុសល ការអាក់ខានដោយ សារតែជំងឺកូវីដ ១៩ ហើយពេលនេះ ប្រទេសកម្ពុជា កំពុងមមាញឹក ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន តែយ៉ាងណា ការសហការរវាងកម្ពុជា និងវៀតណាម នៅតែជាមិត្តម៉ឺនឆ្នាំ ប្រកៀកស្មាគ្នា ប្រយុទ្ធសត្រូវរួមគ្នា ។

លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន បានបញ្ជាក់ថាៈ ការចុះហត្ថលេខាលើកំណត់ហេតុ បន្តសហការស្រាវជ្រាវរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម និងជំនាញការវៀតណាម ជំហានទី២២ នៅរដូវប្រាំង ឆ្នាំ ២០២២ និង ២០២៣ នៅខេត្តកណ្តាលនៅតែបន្ត នេះជាការសាមគ្គីរវាងខេត្តទាំងពីរដើម្បីរួមគ្នាសហការធ្វើការគាស់កកាយ យកសាកសព ឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង