**រដ្ឋមន្ត្រីការងារ៖ ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញ**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញប្រកាសសមាសភាពសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន**ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោ ជេដ្ឋា ​​អញ្ជើញ​ទស្សនកិច្ច​នៅមជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​និង​ព្យាករណ៍អាកាសធាតុ​​​ប្រទេសបារាំង**ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ចុះពិនិត្យនិង ប្រជុំដោះស្រាយ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋពាក់ព័ន្ធការសាងសង់សំណង់រឹង រំលោភចូលដីទំនប់អាងទឹកអណ្តូងស្លា**ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោកជំទាវ នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាសប្តាហ៍ក្រោយ**ក្រសួងផែនការ ចេញសេចក្តីសម្រេចស្តីពី ការចាត់តាំងក្រុមជនបង្គោលក្រសួងផែនការទទួលបន្ទុកលើការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកស្អែក**អាជ្ញាធរខេត្តកំពត រៀបចំសាងសង់ប្រាសាទលោកយាយម៉ៅលើភ្នំទ្វារដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញបើកសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា**ទេសរដ្ឋមន្ត្រី លី ធុជ នឹងអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ**សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ លោក គង់ សភា វិលត្រឡប់មកកាន់មាតុប្រទេសវិញ**ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅកម្ពុជា**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ខូវ លី ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ ជំនួសឧត្តមសេនីយ៍ទោ ហួត សុធី ដែលត្រូវទៅខេត្តសៀមរាប**រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP No Drugs របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ ខែមេសា**បទអត្ថាធិប្បាយ៖ ស្វែងយល់ពីការលេងចាក់ទឹក នៅកម្ពុជា និងចិន ក្នុងបុណ្យចូលឆ្នាំ**ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អ្នកចែកចាយបន្ត អ្នកលក់រាយ និងសកម្មភាពអាជីវកម្មដែលផ្គត់ផ្គង់បន្ត លើផលិតផលស្រា បារី នឹងមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទៀតទេ**មូលនិធិរូបិយវត្ថុអន្តរជាតិ ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះកំណើនយឺតមួយឆ្នាំទៀត ប៉ុន្តែជាកំណើនដែលមានស្ថិរភាព**អូស្ត្រាលី បញ្ជាក់ប្រាប់កម្ពុជា ពីសារសំខាន់នៃការគាំទ្រភាពធន់ និងវិបុលភាពក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ ២២២,៥លានដុល្លារអូស្ត្រាលី ក្រោមក្របខ័ណ្ឌចំពោះភាពជាដៃគូមេគង្គ-អូស្ត្រាលី សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់**អេមីរ៉ាត់អារ៉ាប់រួម ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ​បណ្ដាលឲ្យជន់​លិច​ព្រលាន​យន្តហោះនៅ​ឌូបៃ ខណៈកម្ពុជាក្ដៅចង់ឆេះស្បែក

កម្ពុជា-កាណាដា ត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Ping M. Kitnikone ក្នុងឱកាសដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ក្នុងអំឡុងពេលជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនកាណាដា និងបានលើកទឹកចិត្តឱ្យភាគីកាណាដាបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនាអនាគតពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង