**ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំទ្វេភាគីរវាងក្រុមការងារអន្តរក្រសួងដើម្បីជំរុញការអភិឌ្ឍផ្លូវដែកនៅកម្ពុជា និងគណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់ចិន**កម្ពុជា-ចិន ឯកភាពគ្នា បន្ស៉ីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ**រដ្ឋមន្ត្រីសាធារណការ ដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា**ជនសង្ស័យឆក់ទូរស័ព្ទដៃ ពីនារីរងគ្រោះបានសម្រេច​ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ**កម្ពុជា-ចិន ប្តេជ្ញាអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង**ព្រឹកស្អែកនេះ! កម្ពុជា-ចិន រៀបចំការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង លើដែនដីអង្គរ**ប្រធានរដ្ឋឡាវ សង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិកម្ពុជា-ឡាវ នឹងកាន់តែល្អប្រសើរថែមទៀត**ប្រធានរដ្ឋឡាវ ប្រកាសគាំទ្រគម្រោង ព្រែកជីកហ្វូណន-តេជោ**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកអនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) **អង្គការទឹកស្អាត ១០០១ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការផ្ដល់សេវាទឹកស្អាតជូនពលរដ្ឋនៅតំបន់ជនបទ**អាមេរិកបញ្ជូនប្រព័ន្ធមីស៊ីលទៅហ្វីលីពីនសម្រាប់សមយុទ្ធជាការផ្ញើសារដល់ចិន**សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានរដ្ឋឡាវ ថាតាមការស្ទង់មតិជំនឿលើការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានការកើនឡើងជាបន្តបន្ទាប់**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់និងសកលលោកផងដែរ**ក្រសួងការបរទេស ​បង្ហាញលទ្ធផល សម្តេចធីបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក**ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន**អភិបាលខេត្តស្វាយរៀង កោតសរសើរ និងអរគុណកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ជំហាន២

ក្រសួងបរិស្ថាន កិច្ចសហការជាមួយ GIZ រៀបចំកិច្ចប្រជុំលើកទី៣ ស្តីពី ភាពជាដៃគូរបស់អាស៊ានសម្រាប់ដំណើរឆ្ពោះទៅកាន់កិច្ចសន្និសីទទី២៨ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាននិង អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បាន រៀបចំកិច្ចប្រជុំលើកទី៣ ស្តីពី ភាពជាដៃគូរបស់អាស៊ានសម្រាប់ដំណើរឆ្ពោះទៅកាន់កិច្ចសន្និសីទទី២៨ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28)។

កិច្ចប្រជុំនេះ ដឹកនាំនិងសម្របសម្រួល ដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) ក្នុងនាមជាម្ចាស់ផ្ទះ លោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន លេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន សមាជិក សមាជិកា AWGCC មន្រ្តីអង្គការ GIZ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៦០រូប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងឱកាសបើកកិច្ចប្រជុំលោកបណ្ឌិត ហាក់ ម៉ៅ បានសង្កត់ធ្ងន់ថា សុខសន្តិភាព បានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត សុខ សន្តិភាពធ្វើឱ្យកម្ពុជាអាចរៀបចំ SEA Game លើកទី៣២ប្រកបដោយរលូននិងជោគជ័យដែលប្រជាជនកម្ពុជាបានរងចាំអស់រយៈពេល៦៤ឆ្នាំ។

ក្រសួងបរិស្ថានក្នុងនាមជាម្ចាស់ផ្ទះ មានមោទនភាពក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំថ្នាក់តំបន់នេះឡើង ដើម្បីបង្ហាញពីជំហររបស់កម្ពុជានិងប្រទេសសមាជិកអាស៊ានក្នុងការចែករំលែកគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ សំដៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ពិសេសសម្រាប់កិច្ចប្រជុំ COP28 នាពេលខាងមុខ។

កម្ពុជាក្នុងនាមជាប្រទេសដែលងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាសកលនេះ តាមរយៈរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងយុទ្ធសាស្រ្តពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំបានពិភាក្សានិងផ្តល់ធាតុចូលទៅលើ (១) របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំ COP27 (ហិរញ្ញប្បទានអាកាសធាតុ គោលដៅសកលសម្រាប់ការបន្ស៊ាំ កិច្ចបាត់បង់និងខូចខាត ថាមពល-ល-) (២) ការកំណត់ផែនការសកម្មភាពអាទិភាពរបស់បណ្តាប្រទេសអាស៊ានក្នុងការរៀបចំជំហររួមសម្រាប់ COP28 (៣) ទស្សនវិស័យអាស៊ានសម្រាប់ COP28 (៤) អន្តរវិស័យអាទិភាពរបស់អាស៊ានសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងយន្តការអនុវត្តន៍កិច្ចបាត់បង់និងខូចខាត (៥) ការប្តេជ្ញាចិត្តក្នុងភាពជាដៃគូរបស់អាស៊ានសម្រាប់ COP28។ ជំហានបន្ទាប់ សេចក្តីព្រាងជំហររបស់អាស៊ានសម្រាប់ COP28 នឹងត្រូវពិនិត្យបន្ថែមដោយក្រុមការងារ AWGCC មុននឹងដាក់អនុម័តនាកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង