**សម្តេចធិបតី៖ អគារវះកាត់ថ្មីនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មានសមត្ថភាពវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយ**សម្ដេចធិបតី ណែនាំឲ្យគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ​រក្សាកិត្តិយសសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់ក្រម​សីល​ធម៌​វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនពលរដ្ឋ**សម្តេចធិបតី៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់មានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប នៅឆ្នាំ២០៣០**ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៥ចំណុច ដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជំរុញការថែទាំសុខភាពប្រជាជន**ពិធីរាំបេះ “ផ្កាកកោះ” ជាប្រពៃណីមួយរបស់អ្នកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ**នាយករដ្ឋមន្ត្រី ណែនាំឲ្យលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១៤០០លានដុល្លារ សម្រាប់ពង្រឹងវិស័យសុខាភិបាល**សម្តេចធិបតី៖ គោលដៅរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមណ្ឌលសុខភាពបើកហើយ គឺមិនបិទវិញទេ, បើកហើយត្រូវមានគ្រូពេទ្យផ្តល់សេវា២៤ម៉ោង**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចាំបាច់ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ទាក់ទងនឹងសុខភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC**សម្ដេចមហាបវរធិបតី៖ ការជួយមនុស្សម្នាក់ឱ្យជាពីជំងឺ ជាការបង្កើតភាពរីករាយដល់គ្រួសារ និងសង្គមជាតិទាំងមូល**សម្ដេចធិបតី៖ ការអភិវឌ្ឍវិស័យសុខាភិបាល ជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលអគារវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាការដូរឆ្នាំថ្មីសម្រាប់ពលរដ្ឋខេត្តសៀមរាប និងខេត្តជុំវិញ**ប្រមុខរាជរដ្ឋាភិបាល ថ្លែងអំណរគុណមិត្តជប៉ុន ដែលបានជួយដល់ វិស័យសុខាភិបាលនៅកម្ពុជា**សម្តេចធិបតី៖ ដើម្បីពង្រឹងសុខភាពប្រជាពលរដ្ឋ យើងត្រូវពង្រឹងពេទ្យរបស់យើង**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឲ្យបង្កើនសមត្ថភាពសេវាសង្គ្រោះបឋម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ អ៊ុំ ផារ៉ាន់ ភរិយាឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេចមហាបវរធិបតី**សម្តេចធិបតី៖ នាពេលខាងមុខមណ្ឌលសុខភាពមួយទូទាំងប្រទេសនឹងបើក២៤ម៉ោងលើ២៤ម៉ោង ដើម្បីបម្រើប្រជាពលរដ្ឋ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិនឹងមានកម្លាំងរឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ**អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនបរទេសប្រុស-ស្រីចំនួន៧ នាក់ ទៅតុលាការផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរសារធាតុញៀន

ក្រសួងពាណិជ្ជកម្ម កំពុងបោះជំហ៊ានមួយកម្រិតទៀត លើវិស័យបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលទិន្ន័យជំនាន់ថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងមក ក្រសួងពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ កំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៏ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ជូនបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឍដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្តិភាព និងទំនុកចិត្តខ្ពស់។

នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី សមិទ្ធផលការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា កម្មវិធីអនឡាញ (Online) ដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងដាក់ឱ្យដំណើរការសរុប មានចំនួន ២១សេវា ដែលធ្វើប្រតិបត្តិការចេញពីមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់តែម្ដង ហើយវេសាទាំងនេះ ស្ថិតក្រោមការថែទាំដោយយកចិត្តទុកដាក់ពីនាយកដ្ឋានទទួលបន្ទុក រួមមាន៖ នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម, នាយកដ្ឋាននីតិកម្ម, នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម, នាយកដ្ឋាននាំចេញនាំចូល, នាយកដ្ឋានកម្មសិទ្ធបញ្ញា, នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រៅពីប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលកំពុងតែដាក់ឱ្យប្រើប្រាស់សព្វថ្ងៃជូនសាធារណៈជន ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានជំនាញបានអភិវឌ្ឍនូវប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីចំនួនពីរបន្ថែមទៀតគឺ ប្រព័ន្ធស្វ័យប្រវត្តកម្មរដ្ឋបាល (Administration Automation System – AAS) និងប្រព័ន្ធវិភាគស្ថិតិ (Statistical Analysis System – SAS) ដែលក្នុងដំណាក់កាលទី១នេះ ប្រព័ន្ធស្វ័យប្រវត្តកម្មរដ្ឋបាល (AAS) នឹងជួយសម្រួលដល់ការគ្រប់គ្រងមន្រ្តីរបស់ក្រសួងពាណិជ្ជកម្មតាមរយៈការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជាស្វែងរកមន្ត្រី តាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

លើសពីនេះ នៅដំណាក់កាលបន្ទាប់ ក្រសួងពាណិជ្ជកម្ម នឹងសិក្សាដាក់បញ្ចូលនូវមុខងារសំខាន់ៗផ្សេងទៀតដែលទាក់ទងនឹងការងាររដ្ឋបាលដូចជា Document Routing, Document Management ជាដើម។ ដោយឡែក ប្រព័ន្ធវិភាគស្ថិតិ (SAS) នឹងជួយសម្រួលដល់ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្នុងការទាញយកនូវព័ត៌មានស្ថិតិពាណិជ្ជកម្មតាមប្រព័ន្ធ Internet ដើម្បីជាមូលដ្ឋានក្នុងការវិភាគ រៀបចំផែនការ និងការធ្វើ សេចក្តីសន្និដ្ឋានានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ហើយនាពេលខាងមុខ ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ នឹងអាចធ្វើបច្ចុប្បន្នភាពដោយបន្ថែមមុខងារផ្សេងៗទៅតាមតម្រូវការជាក់ស្តែង ដើម្បីឱ្យប្រព័ន្ធនេះអាចទាញយកទិន្នន័យ Real Time ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តកម្មផ្សេងៗទៀតឱ្យកាន់តែមានភាពឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រហូតមកទល់បច្ចុប្បន្ន តាមរបាយការណ៍បានបង្ហាញឱ្យឃើញថា គេហទំព័រផ្លូវការថ្មី (MoC Web Portal) របស់ក្រសួងពាណិជ្ជកម្ម មានអ្នកទស្សនាជាប្រចាំចំនួនជាង២០ម៉ឺននាក់ និងមានអ្នកទស្សនាសរុបចំនួនជិត៥០ម៉ឺននាក់។ ក្នុងន័យនេះក្រសួងពាណិជ្ជកម្មកំពុងសិក្សាអំពីលទ្ធភាពក្នុងដាក់បញ្ចូលនូវព័ត៌មានពាណិជ្ជកម្ម ក៏ដូចជាសេវាកម្មសំខាន់ៗផ្សេងទៀតនៅលើ Portal នេះ ដើម្បីឱ្យសាធារណៈជន និងធុរៈកិច្ចជន អាចទាញយកទៅប្រើប្រាស់តាមវិស័យរៀងខ្លួនក្នុងការជួយជំរុញដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្នុងរយៈពេលកន្លងមក តាមរយៈការធ្វើទំនើបកម្មសេវាពាណិជ្ជកម្មឱ្យទៅជាការសេវាកម្មស្វ័យប្រវត្តកម្ម ការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាពខ្ពស់ និងមានចំនួនកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងកំឡុងនៃការរីករាលដាលនៃជម្ងឺកូវីដ។ ជាមួយគ្នានេះដែរការពង្រឹង និងការជួយសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីក៏បានដើរតួនាទីសំខាន់ក្នុងការជំរុញការផ្តល់សេវាក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានភាពរីកចម្រើន ឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។ ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីទាំងពីរនេះ នឹងរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពល្អប្រសើរថែមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង