**សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ៖ ឧកញ៉ា និងអ្នកឧញ៉ា បានចូលរួមចំណែកកសាងសាលារៀន និងសមិទ្ធផលជាច្រើនសម្រាប់ប្រជាជន**សម្ដេចតេជោ៖ តម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាធំធេងណាស់ ដើម្បីជួយដល់កុមារ**សម្តេចតេជោ ប្រាប់វៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ**សម្តេចតេជោ៖ តួនាទីរបស់ខ្ញុំ ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា**សម្តេចតេជោ៖ ពេលមានគ្រោះមហន្តរាយផ្សេងៗ អ្នកមាននៅស្រុកខ្មែរ នាំគ្នាបរិច្ចាគថវិកាជួយជាតិ**សម្តេចតេជោ ប្រាប់មេដឹកនាំលោកខាងលិចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលមិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ**សម្តេចតេជោ៖ ស័ក្តិសមណាស់ ដែលខ្ញុំដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ**សម្តេចតេជោ៖ បើមិនធ្វើព្រែកជីកហ្វូណន-តេជោនេះទេ កម្ពុជានៅតែពឹងដង្ហើមគេដក**សម្តេចតេជោ៖ ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹក ពីព្រែកជីកនេះសម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅ**សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា**សម្តេចតេជោ អំពាវនាវឲ្យឧកញ៉ា និងអ្នកឧកញ៉ា រួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឲ្យបាន ប្រសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់**សម្តេចតេជោ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់តាមវៀតណាម និងបង់ថ្លៃបន្ថែម**សម្តេចតេជោ មិនរុញឱ្យប្រជាជនកម្ពុជាស្អប់វៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា**សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ ជាមួយអ្នកណា ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន**សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្តីពីការបន្ថែមម៉ោងធ្វើការបស់ក្រសួង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពី “ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា”**នាវាផ្ទុកយន្តហោះអាមេរិក George Washington នឹងចាកចេញទៅ Yokosuka

ក្រសួងពាណិជ្ជកម្ម កំពុងបោះជំហ៊ានមួយកម្រិតទៀត លើវិស័យបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលទិន្ន័យជំនាន់ថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងមក ក្រសួងពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ កំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៏ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ជូនបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឍដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្តិភាព និងទំនុកចិត្តខ្ពស់។

នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី សមិទ្ធផលការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា កម្មវិធីអនឡាញ (Online) ដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងដាក់ឱ្យដំណើរការសរុប មានចំនួន ២១សេវា ដែលធ្វើប្រតិបត្តិការចេញពីមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់តែម្ដង ហើយវេសាទាំងនេះ ស្ថិតក្រោមការថែទាំដោយយកចិត្តទុកដាក់ពីនាយកដ្ឋានទទួលបន្ទុក រួមមាន៖ នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម, នាយកដ្ឋាននីតិកម្ម, នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម, នាយកដ្ឋាននាំចេញនាំចូល, នាយកដ្ឋានកម្មសិទ្ធបញ្ញា, នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រៅពីប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលកំពុងតែដាក់ឱ្យប្រើប្រាស់សព្វថ្ងៃជូនសាធារណៈជន ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានជំនាញបានអភិវឌ្ឍនូវប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីចំនួនពីរបន្ថែមទៀតគឺ ប្រព័ន្ធស្វ័យប្រវត្តកម្មរដ្ឋបាល (Administration Automation System – AAS) និងប្រព័ន្ធវិភាគស្ថិតិ (Statistical Analysis System – SAS) ដែលក្នុងដំណាក់កាលទី១នេះ ប្រព័ន្ធស្វ័យប្រវត្តកម្មរដ្ឋបាល (AAS) នឹងជួយសម្រួលដល់ការគ្រប់គ្រងមន្រ្តីរបស់ក្រសួងពាណិជ្ជកម្មតាមរយៈការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជាស្វែងរកមន្ត្រី តាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

លើសពីនេះ នៅដំណាក់កាលបន្ទាប់ ក្រសួងពាណិជ្ជកម្ម នឹងសិក្សាដាក់បញ្ចូលនូវមុខងារសំខាន់ៗផ្សេងទៀតដែលទាក់ទងនឹងការងាររដ្ឋបាលដូចជា Document Routing, Document Management ជាដើម។ ដោយឡែក ប្រព័ន្ធវិភាគស្ថិតិ (SAS) នឹងជួយសម្រួលដល់ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្នុងការទាញយកនូវព័ត៌មានស្ថិតិពាណិជ្ជកម្មតាមប្រព័ន្ធ Internet ដើម្បីជាមូលដ្ឋានក្នុងការវិភាគ រៀបចំផែនការ និងការធ្វើ សេចក្តីសន្និដ្ឋានានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ហើយនាពេលខាងមុខ ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ នឹងអាចធ្វើបច្ចុប្បន្នភាពដោយបន្ថែមមុខងារផ្សេងៗទៅតាមតម្រូវការជាក់ស្តែង ដើម្បីឱ្យប្រព័ន្ធនេះអាចទាញយកទិន្នន័យ Real Time ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តកម្មផ្សេងៗទៀតឱ្យកាន់តែមានភាពឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រហូតមកទល់បច្ចុប្បន្ន តាមរបាយការណ៍បានបង្ហាញឱ្យឃើញថា គេហទំព័រផ្លូវការថ្មី (MoC Web Portal) របស់ក្រសួងពាណិជ្ជកម្ម មានអ្នកទស្សនាជាប្រចាំចំនួនជាង២០ម៉ឺននាក់ និងមានអ្នកទស្សនាសរុបចំនួនជិត៥០ម៉ឺននាក់។ ក្នុងន័យនេះក្រសួងពាណិជ្ជកម្មកំពុងសិក្សាអំពីលទ្ធភាពក្នុងដាក់បញ្ចូលនូវព័ត៌មានពាណិជ្ជកម្ម ក៏ដូចជាសេវាកម្មសំខាន់ៗផ្សេងទៀតនៅលើ Portal នេះ ដើម្បីឱ្យសាធារណៈជន និងធុរៈកិច្ចជន អាចទាញយកទៅប្រើប្រាស់តាមវិស័យរៀងខ្លួនក្នុងការជួយជំរុញដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្នុងរយៈពេលកន្លងមក តាមរយៈការធ្វើទំនើបកម្មសេវាពាណិជ្ជកម្មឱ្យទៅជាការសេវាកម្មស្វ័យប្រវត្តកម្ម ការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាពខ្ពស់ និងមានចំនួនកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងកំឡុងនៃការរីករាលដាលនៃជម្ងឺកូវីដ។ ជាមួយគ្នានេះដែរការពង្រឹង និងការជួយសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីក៏បានដើរតួនាទីសំខាន់ក្នុងការជំរុញការផ្តល់សេវាក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានភាពរីកចម្រើន ឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។ ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីទាំងពីរនេះ នឹងរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពល្អប្រសើរថែមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង