**សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ៖ ឧកញ៉ា និងអ្នកឧញ៉ា បានចូលរួមចំណែកកសាងសាលារៀន និងសមិទ្ធផលជាច្រើនសម្រាប់ប្រជាជន**សម្ដេចតេជោ៖ តម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាធំធេងណាស់ ដើម្បីជួយដល់កុមារ**សម្តេចតេជោ ប្រាប់វៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ**សម្តេចតេជោ៖ តួនាទីរបស់ខ្ញុំ ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា**សម្តេចតេជោ៖ ពេលមានគ្រោះមហន្តរាយផ្សេងៗ អ្នកមាននៅស្រុកខ្មែរ នាំគ្នាបរិច្ចាគថវិកាជួយជាតិ**សម្តេចតេជោ ប្រាប់មេដឹកនាំលោកខាងលិចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលមិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ**សម្តេចតេជោ៖ ស័ក្តិសមណាស់ ដែលខ្ញុំដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ**សម្តេចតេជោ៖ បើមិនធ្វើព្រែកជីកហ្វូណន-តេជោនេះទេ កម្ពុជានៅតែពឹងដង្ហើមគេដក**សម្តេចតេជោ៖ ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹក ពីព្រែកជីកនេះសម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅ**សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា**សម្តេចតេជោ អំពាវនាវឲ្យឧកញ៉ា និងអ្នកឧកញ៉ា រួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឲ្យបាន ប្រសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់**សម្តេចតេជោ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់តាមវៀតណាម និងបង់ថ្លៃបន្ថែម**សម្តេចតេជោ មិនរុញឱ្យប្រជាជនកម្ពុជាស្អប់វៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា**សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ ជាមួយអ្នកណា ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន**សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្តីពីការបន្ថែមម៉ោងធ្វើការបស់ក្រសួង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពី “ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា”**នាវាផ្ទុកយន្តហោះអាមេរិក George Washington នឹងចាកចេញទៅ Yokosuka

ក្រសួងអប់រំ កំណត់កូតាជ្រើសរើសសិស្សប្រឡងជាប់បាក់ឌុប ទិន្ទេស A, B, C ឱ្យចូលធ្វើជាគ្រូបង្រៀន

ភ្នំពេញ៖ តាមរយៈឯកសារការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចកំណត់កូតាជ្រើសរើសយកសិស្សិដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលជាប់និទ្ទេស A, B, C ឱ្យចូលធ្វើជាគ្រូបង្រៀន។

ការកំណត់កូតាយកសិស្សនិទ្ទេស A, B, C ចូលធ្វើជាគ្រូបង្រៀននេះ ត្រូវឆ្លងកាត់ការវាយតម្លៃ ទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ដោយអាចជ្រើសរើសផ្អែកតាម លំដាប់ពិន្ទុពេលប្រឡង។

ដោយឡែកសម្រាប់កូតាគ្រូបង្រៀនដែលនៅសល់ សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដូចធម្មតា ដែលនឹងដឹកនាំដោយ ក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាងទីស្តីការគណៈរដ្ឋមន្ត្រី។

តាមរយៈឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ដែលត្រូវបានបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ប្រជុំផ្សព្វផ្សាយនាពេលថ្មីៗនេះ ក៏បានបញ្ជាក់ថា ក្រសួងក៏រៀបចំរង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេចបានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ ដោយសារបៀវត្សគ្រូបង្រៀនមិន អាចកើនលើសពីមន្ត្រីរាជការផ្សេង។

ក្រសួងនឹងធ្វើអាទិភាពចំណាយ ដើម្បីប្រមូលផ្ដុំធនធានសម្រាប់ការដោះស្រាយបញ្ហារបស់គ្រូ បង្រៀន ដូចជា ការសាងសង់ផ្ទះគ្រូ, ការបង្កើនប្រាក់ឧបត្ថម្ភគ្រូបង្រៀន នៅតំបន់ជួបការលំបាក ។ល។ ពិនិត្យឡើងវិញ «តំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល និងការពិនិត្យឡើងវិញការឧបត្ថម្ភ សម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ដោយយកថវិកាគម្រោងមកសិក្សា និងរៀបចំក្រុម
ការងារ។

អត្ថបទដែលជាប់ទាក់ទង