ព័ត៏មានជាតិ
ខឹងប្អូនស្រវឹងស្រាអុកឡុកគ្រួសារ និងអ្នកជិតខាងច្រើនដង បងប្រុសទ្រាំមិនបាន ទាញឈើជ្រុងវាយក្បាលប្អូនរបួសធ្ងន់ ក្រោយមកក៏ស្លាប់
ភ្នំពេញ៖ ប្អូនប្រុសប្រុសញៀនស្រាស្រវឹងម្តងៗ បង្កអុកឡុកលើខ្លួនក្រុមគ្រួសារនិងអ្នកជិតខាង ដោយស៊ូទ្រាំមិនបាន ក៏ទាញយកកំណាត់ឈើជ្រុង វាយត្រូវក្បាលផ្នែកខាងក្រោយចំនួន ១ដំបង ហើយបានទាត់ចំផ្ទៃមុខចំនួន ១ជើង នឹងទាត់ត្រូវក្បាលផ្នែកខាងក្រោយចំនួន ១ជើង បណ្តាលឲ្យរងរបួសក្រោយមកក៏ស្លាប់ ។ អំពើហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិច្រាប ឃុំណាំតៅ ស្រុកភ្នំស្រុក...