ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តតាកែវ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តការចុះត្រួតពិនិត្យ នូវទំនិញជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទដែល ដាក់ចរាចរលក់នៅលើទីផ្សារ ។ គោលបំណងគឺដើម្បីស្វែករកទំនិញ មិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគប៉ះពាល់ដល់សុខុមាលភាព ក៏ដូចជាប្រយោជន៍ផងដែរ។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ...