ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញេីសារដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៣១ មករានេះ សម្ដេចតេជោ បានមានប្រសាសន៍ថា រីករាយថ្ងៃចូលឆ្នាំចិន...