ព័ត៏មានជាតិ
សម្ដេចក្រឡាហោម ស ខេង ផ្ញើសារអបអរសាទរនិងជូនពរ បងប្អូនខ្មែរសែស្រឡាយចិនក្នុងពិធីបុណ្យចូលឆ្នាំចិន
ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងចូលមកដល់នាថ្ងៃទី១ដល់ថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២២ នេះសម្ដេចក្រឡាហោម ស ខេង និងភរិយា សូមជូនពរដល់បងប្អូនខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព ។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា...