**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា ថយចុះ ៣០% បើធៀបទៅនឹងឆ្នាំមុន**មន្ត្រី​អាមេរិក​ អះអាង​ថា អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់**យានយន្តជាង ៧ម៉ឺនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**ដំណើរទស្សកិច្ចផ្លូវការនៅកម្ពុជា របស់ប្រមុខការបរទេសចិននឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ**កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង គឺលោក គិត ស៊ូឡា ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ**កម្ពុជា ក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស នៅឆ្នាំនេះ ដោយនាំមុខក្រុមប្រទេស ជាទីផ្សារកំពុងរីកលូតលាស់ ៩ផ្សេងទៀត**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យថ្នាក់នាំជានាយទាហាន ពង្រឹងការធ្វើការទូតយោធា ជាមួយបណ្ដាប្រទេសនានា ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈចំនួន ៥ គម្រោង**ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យសាកលវិទ្យាល័យការពារជាតិ បង្កើនការ សិក្សាស្រាវជ្រាវពីយុទ្ធវិធី វិធីសាស្ត្រ និងបច្ចេកវិទ្យាពីប្រទេសនានា ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជា**ឯកឧត្តម គុណ ញឹម អញ្ជើញចូលរួមសន្និសីទអគ្គនាយកគយអាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក លើកទី២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី**សម្តេចធិបតី សង្ឃឹមថា ការរៀបចំ និងការកែទម្រង់នូវវិស័យការពារជាតិ និងទទួលបានជោគជ័យ បើទោះបីជាការកែទម្រង់មានការលំបាកបន្តិចក្តី**ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន**នគរបាលស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ឃាត់បានពលរដ្ឋខ្មែរប្រុស-ស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ**សម្តេចធិបតី៖ ការកសាងនូវ សមិទ្ធផលក្នុងសាកលវិទ្យាល័យការពារជាតិ គឺជាសេនាធិការដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមត្ថិភាពវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងការងារ ខលវីដេអូផ្ទាល់ជាមួយពលករខ្មែរ និងបានបញ្ជាក់ពីការណែនាំរបស់សម្តេចធិបតី**អគ្គនាយកដ្ឋានបច្ចេកវិទ្យានិងផ្សព្វផ្សាយអប់រំជួបពិភាក្សាការងារជាមួយភាគីអូស្ត្រាលីលើកិច្ចសហការងារការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល**ក្រសួងការងារ ប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដាអន្តរជាតិ**ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»**សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាជាមួយឯកឧត្ដម សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងសមាជិកព្រឹទ្ធសភាពីររូបទៀត ឯកឧត្ដម សេង ម៉ាឌី និងឯកឧត្ដម គង់ មុនីកា**រដ្ឋមន្ត្រីការងារ៖ ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញ

ប្រជាពលរដ្ឋ ជាង៦ម៉ឺននាក់ បានចុះចាប់ត្រីបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋតែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ។ ប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់ មកពី ឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហើយ ក៏បងប្អូនប្រជាពលរដ្ឋមានមកពីខេត្តក្រចេះ កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផងដែរ ។ ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ ។

លោក រិន សំអឿន អាយុ៣៧ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានបញ្ជាក់ឱ្យដឹងថា គាត់មានឧបករណ៍អង្រុតយកមកចុះរុតចាប់ត្រី រាល់ឆ្នាំ ឆ្នាំនេះត្រីសម្បូណ៍ជាងឆ្នាំ២០២០ ដោយទឹកបឹងត្រពាំងនៅច្រើនឆ្នាំនេះមានភ្លៀងច្រើន ហើយយើង ចាប់បានត្រីច្រើន យកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារយ៉ាងសប្បាយ ។

លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បានបញ្ជាក់ឱ្យដឹងដែរថា ពីដើមមុននឹងចុះចាប់គេធ្វើពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី សុំឱ្យត្រីដែលមានធ្មុងទាំឡាយ ដូចជាត្រីឆ្លាំង ត្រីអណ្តែង ត្រីកញ្ចុះ ជាដើម សូមឱ្យស្លូតដូចត្រីកំភ្លាញ ធ្វើដូចនេះ ពេលបងប្អូនប្រជាពលរដ្ឋចុះចាប់ត្រីមិនមានបញ្ហាមុតត្រីអ្វីនោះទេ នេះជាទំនៀមបុរាណយើង ។

លោក អ៊ូច យឿន មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះជាថ្ងៃនក្ខត្តឫក្សដ៏ល្អត្រចះត្រចង់ ដែលបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីចាប់ត្រីបឹងត្រពាំងក្រមរបស់យើង ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ រយៈពេល៤ថ្ងៃ និង៣យប់ គឺចាប់ពីថ្ងៃទី ១៥.១៦.១៧ និងថ្ងៃទី១៨ ខែកុម្ភះ នេះតែម្តង ។ នៅពីរថ្ងៃដំបូងគឺថ្ងៃទី១៥.១៦ និងថ្ងៃទី១៧ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមានៈ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ។ ក្រៅពីដើរទស្សនាកំសាន្តពីប្រវត្តិ និងកេរ្តិ៍ដំណែល យ៉ាងជក់ចិត្ត សប្យាយអឺងកង នាពេលថ្ងៃ និងពេលរាត្រី មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ ។ ហើយបន្ទាប់គឺ នៅថ្ងៃទី១៨ ខែកុម្ភះ នេះគឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋយើង ប្រមាណជាង៦ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រី នេះដែរ ។

លោកមេឃុំបានបញ្ជាក់ទៀតថា បឹងត្រពាំងក្រំមានទំហំ១០០បួនជ្រុង ចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺ មានឧបករណ៍របៀបបុរាណរួមមានៈ អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប ។ល។ នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ នេះដែរ គឺបងប្អូននិងនាំគ្នាចុះចាប់ត្រីរួមគ្នាតែម្តង ។ ឆ្នាំនេះត្រីមានដូចជា ត្រីរស់ ត្រីឌៀប ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ ។ល។ ហើយ ត្រីមិនសម្បូណ៍ជាងឆ្នាំ២០២០ឆ្ងាយណាស់ ។ ក្នុង១ឆ្នាំយើងអនុញ្ញាត បើកឱ្យបងប្អូនចាប់បានតែម្តងទេ ។ ផុតពីថ្ងៃយើងប្រារព្ធពិធីចាប់ត្រី គឺយើងមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកនោះទេ ធ្វើបែបនេះ គឺដើម្បីការពារត្រីបឹងធម្មជាតិរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង