**សម្តេចធិបតី៖ ក្រសួងវប្បធម៌ ត្រូវណែនាំកែលម្អ ចំពោះកំហុសឆ្គងនានារបស់សិល្បករ សិល្បការិនី ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក**គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ**អភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូស្តាប់បទបង្ហាញរបស់មន្រ្តីជាន់ខ្ពស់ នៅទីក្រុង Kempten នៃប្រទេសអាល្លឺម៉ង់**សម្តេចធិបតី៖ សិល្បករ សិល្បការិនី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា**សម្ដេចធិបតី៖ តាមរយៈស្នាដៃ និងទេពកោសល្យរបស់សិល្បករ សិល្បការិនី បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង**សម្តេចធិបតី ហ៊ុន ម៉ាណែត​ ​រំលឹក និងផ្តល់យោបល់ ៦ចំណុច ដល់សិល្បករ សិល្បការិនី ដើម្បីចូលរួមតម្រង់ទិស ​ពង្រឹងភាពជោគជ័យ**សម្តេចធិបតី ប្រកាសគាំទ្រការយក សូត្រ និងហូលផាមួងកាត់ជាអាវធំ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសចូលកាន់តំណែងឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេបញ្ជាការអាវុធហត្ថថ្មីខេត្តស្ទឹងត្រែង ជំនួសឧត្តមសេនីយ៍ត្រី អៀវ វ៉ាន់ឌី**សម្តេចធិបតី រំលឹកដល់គ្រប់សិល្បករទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបាននូវការប្រឌិត និងការសម្តែងដែលមានលក្ខណៈមិនពិត ខណៈបរិបទនៃការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖​​ សិល្បករ សិល្បការិនី ជាគំរូ ជាតួរអង្គមានឥទ្ធិពល លើមជ្ឈដ្ឋានផ្សេងៗ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖​​ សិល្បករ សិល្បការិនី ជាគំរូ ជាតួរអង្គមានឥទ្ធិពល លើមជ្ឈដ្ឋានផ្សេងៗ**ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ**សម្តេចធិបតី លើកទឹកចិត្តដល់ សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សិល្បករកម្ពុជាគ្រប់រូប សុទ្ធតែជាឯកអគ្គរាជទូត តំណាងឲ្យវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០”**ស្នើឲ្យគ្រប់សិល្បករ សិល្បការិនី ផ្តោតអារម្មណ៍ខ្លាំងទៅលើទ្រឹស្តី ចង្កឹះមួយបាច់ ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ**ឯកឧត្តម គីម វីរៈ និងឯកឧត្តម គង់ គឹមនី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត នៅខេត្តក្រចេះ**សម្តេចធិបតី៖ សិល្បករ សិល្បការិនីខ្មែរដ៏ច្រើនរាប់មិនអស់នៅ​គ្រប់​ជំនាន់ បានបូជាកម្លាំងកាយចិត្ត ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់

ប្រជាពលរដ្ឋ ជាង៦ម៉ឺននាក់ បានចុះចាប់ត្រីបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋតែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ។ ប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់ មកពី ឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហើយ ក៏បងប្អូនប្រជាពលរដ្ឋមានមកពីខេត្តក្រចេះ កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផងដែរ ។ ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ ។

លោក រិន សំអឿន អាយុ៣៧ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានបញ្ជាក់ឱ្យដឹងថា គាត់មានឧបករណ៍អង្រុតយកមកចុះរុតចាប់ត្រី រាល់ឆ្នាំ ឆ្នាំនេះត្រីសម្បូណ៍ជាងឆ្នាំ២០២០ ដោយទឹកបឹងត្រពាំងនៅច្រើនឆ្នាំនេះមានភ្លៀងច្រើន ហើយយើង ចាប់បានត្រីច្រើន យកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារយ៉ាងសប្បាយ ។

លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បានបញ្ជាក់ឱ្យដឹងដែរថា ពីដើមមុននឹងចុះចាប់គេធ្វើពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី សុំឱ្យត្រីដែលមានធ្មុងទាំឡាយ ដូចជាត្រីឆ្លាំង ត្រីអណ្តែង ត្រីកញ្ចុះ ជាដើម សូមឱ្យស្លូតដូចត្រីកំភ្លាញ ធ្វើដូចនេះ ពេលបងប្អូនប្រជាពលរដ្ឋចុះចាប់ត្រីមិនមានបញ្ហាមុតត្រីអ្វីនោះទេ នេះជាទំនៀមបុរាណយើង ។

លោក អ៊ូច យឿន មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះជាថ្ងៃនក្ខត្តឫក្សដ៏ល្អត្រចះត្រចង់ ដែលបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីចាប់ត្រីបឹងត្រពាំងក្រមរបស់យើង ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ រយៈពេល៤ថ្ងៃ និង៣យប់ គឺចាប់ពីថ្ងៃទី ១៥.១៦.១៧ និងថ្ងៃទី១៨ ខែកុម្ភះ នេះតែម្តង ។ នៅពីរថ្ងៃដំបូងគឺថ្ងៃទី១៥.១៦ និងថ្ងៃទី១៧ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមានៈ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ។ ក្រៅពីដើរទស្សនាកំសាន្តពីប្រវត្តិ និងកេរ្តិ៍ដំណែល យ៉ាងជក់ចិត្ត សប្យាយអឺងកង នាពេលថ្ងៃ និងពេលរាត្រី មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ ។ ហើយបន្ទាប់គឺ នៅថ្ងៃទី១៨ ខែកុម្ភះ នេះគឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋយើង ប្រមាណជាង៦ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រី នេះដែរ ។

លោកមេឃុំបានបញ្ជាក់ទៀតថា បឹងត្រពាំងក្រំមានទំហំ១០០បួនជ្រុង ចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺ មានឧបករណ៍របៀបបុរាណរួមមានៈ អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប ។ល។ នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ នេះដែរ គឺបងប្អូននិងនាំគ្នាចុះចាប់ត្រីរួមគ្នាតែម្តង ។ ឆ្នាំនេះត្រីមានដូចជា ត្រីរស់ ត្រីឌៀប ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ ។ល។ ហើយ ត្រីមិនសម្បូណ៍ជាងឆ្នាំ២០២០ឆ្ងាយណាស់ ។ ក្នុង១ឆ្នាំយើងអនុញ្ញាត បើកឱ្យបងប្អូនចាប់បានតែម្តងទេ ។ ផុតពីថ្ងៃយើងប្រារព្ធពិធីចាប់ត្រី គឺយើងមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកនោះទេ ធ្វើបែបនេះ គឺដើម្បីការពារត្រីបឹងធម្មជាតិរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង