ភ្នំពេញ:ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីសុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ និងឆ្លើយតបចំពោះសំណូមពរនិងការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង ។ ក្រសួងអប់រំបានបញ្ចប់ការធ្វើកោសល្យវិច័យគឺលទ្ធផលមិនមានការប្រែប្រួលទេ។ ក្រសួងប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃនេះតទៅ។