**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជាង១០ឆ្នាំ TYDA បានខិតខំបង្ខិតសេវាព្យាបាលឱ្យបានកៀកមូលដ្ឋានរស់នៅរបស់ពលរដ្ឋ និងដោយឥតគិតថ្លៃ ពោពេញដោយស្នាមញញឹម និងទឹកចិត្តចេញពីក្រអៅបេះដូង**ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយរូបភាពបង្ហាញភាពឃោរឃៅ**ជួរភ្នំក្រឡាពស់ កំពុងក្លាយជាកំណប់ទ្រព្យធម្មជាតិ សម្រាប់ពលរដ្ឋខ្មែររស់នៅតំបន់នោះ ពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនៃផ្លែសំរង ដើម្បីទទួលបានចំណូលទ្រទ្រង់ជីវភាព**ស្ពានយោលតាដេស ដែលទឹកជំនន់ហូរដាច់ បង្កការរាំងស្ទះដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្ស ត្រូវសម្តេចតេជោ និងសម្តេចធិបតី សម្រេចឱ្យសាងសង់ឡើងវិញ**អាជ្ញាធរមីន ​និងប្រធាន UN-ESCAP រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP មុននឹងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០**រដ្ឋមន្ត្រី កែវ រតនៈ និងទូ​ត​ឥណ្ឌា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង**នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូ ១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៨រូប**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅប្រទេសបារាំង**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវែលសេឡង់ លើកទី៣១ នៅទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក កែវ សុខុម មេឃុំសំរោង ស្រុកត្រាំកក់**នាយកដ្ឋានអត្តសញ្ញាណកម្ម ប្រជុំស្រាវជ្រាវ កែតម្រូវ និងមោឃភាពទិន្នន័យអត្តសញ្ញាណបុគ្គល និងនិរាករណ៍ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់នៅកម្ពុជា**សម្តេចធិបតី៖ អគារវះកាត់ថ្មីនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មានសមត្ថភាពវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយ**សម្ដេចធិបតី ណែនាំឲ្យគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ​រក្សាកិត្តិយសសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់ក្រម​សីល​ធម៌​វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនពលរដ្ឋ**សម្តេចធិបតី៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់មានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប នៅឆ្នាំ២០៣០**ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៥ចំណុច ដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជំរុញការថែទាំសុខភាពប្រជាជន**ពិធីរាំបេះ “ផ្កាកកោះ” ជាប្រពៃណីមួយរបស់អ្នកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ**នាយករដ្ឋមន្ត្រី ណែនាំឲ្យលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១៤០០លានដុល្លារ សម្រាប់ពង្រឹងវិស័យសុខាភិបាល**សម្តេចធិបតី៖ គោលដៅរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមណ្ឌលសុខភាពបើកហើយ គឺមិនបិទវិញទេ, បើកហើយត្រូវមានគ្រូពេទ្យផ្តល់សេវា២៤ម៉ោង

ព្រះមហាក្សត្រ កោតសរសើរ សម្ដេចតេជោ ដែលដឹកនាំប្រកបដោយភាពវៃឆ្លាតធ្វើឱ្យកម្ពុជាទទួលជ័យជម្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយភាពឆ្លាតវៃ ធ្វើឱ្យកម្ពុជាទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈព្រះរាជសន្តរកថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលថា «ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានសេចក្តីរីករាយ និងសូមកោតសរសើរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតាំងពីប្រទេសកម្ពុជាយើងទទួលរងនូវបរិបទជំងឺកូវីដ-១៩ បានដឹកនាំដ៏វៃឆ្លាតប៉ិនប្រសប់ និងគ្រប់គ្រងដោះស្រាយបាននូវជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធទប់ទល់ដោយជោគជ័យប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ នៅក្នុងសង្គមជាតិកម្ពុជា»។

ព្រះមហាក្សត្រមានព្រះបន្ទូលបន្តថា «អាស្រ័យដោយជ័យជម្នះដ៏ប្រសើរនេះ រាល់សកម្មភាពនៃសង្គមបានងើប ឡើងវិញ ហើយបានចាប់ដំណើរការការងារជាបណ្តើរៗលើគ្រប់វិស័យ ។ ជាពិសេសនៅពេលនេះ យើងបានប្រារព្ធពិធី រុក្ខទិវា ឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលពីរឆ្នាំកន្លងទៅ» ។

ព្រះអង្គបានចាត់ទុកថា សមិទ្ធផលទាំងអស់នេះ បានផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយ សុខុមាលភាព មានសន្តិសុខ សណ្តាប់ធ្នាប់ល្អរុងរឿង និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិ ។

ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈនេះ ព្រះមហាក្សត្រ សូមអំពាវនាវសូមបងប្អូន ជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួល បានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹង ជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង