**សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ៖ ឧកញ៉ា និងអ្នកឧញ៉ា បានចូលរួមចំណែកកសាងសាលារៀន និងសមិទ្ធផលជាច្រើនសម្រាប់ប្រជាជន**សម្ដេចតេជោ៖ តម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាធំធេងណាស់ ដើម្បីជួយដល់កុមារ**សម្តេចតេជោ ប្រាប់វៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ**សម្តេចតេជោ៖ តួនាទីរបស់ខ្ញុំ ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា**សម្តេចតេជោ៖ ពេលមានគ្រោះមហន្តរាយផ្សេងៗ អ្នកមាននៅស្រុកខ្មែរ នាំគ្នាបរិច្ចាគថវិកាជួយជាតិ**សម្តេចតេជោ ប្រាប់មេដឹកនាំលោកខាងលិចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលមិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ**សម្តេចតេជោ៖ ស័ក្តិសមណាស់ ដែលខ្ញុំដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ**សម្តេចតេជោ៖ បើមិនធ្វើព្រែកជីកហ្វូណន-តេជោនេះទេ កម្ពុជានៅតែពឹងដង្ហើមគេដក**សម្តេចតេជោ៖ ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹក ពីព្រែកជីកនេះសម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅ**សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា**សម្តេចតេជោ អំពាវនាវឲ្យឧកញ៉ា និងអ្នកឧកញ៉ា រួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឲ្យបាន ប្រសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់**សម្តេចតេជោ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់តាមវៀតណាម និងបង់ថ្លៃបន្ថែម**សម្តេចតេជោ មិនរុញឱ្យប្រជាជនកម្ពុជាស្អប់វៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា**សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ ជាមួយអ្នកណា ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន**សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្តីពីការបន្ថែមម៉ោងធ្វើការបស់ក្រសួង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពី “ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា”**នាវាផ្ទុកយន្តហោះអាមេរិក George Washington នឹងចាកចេញទៅ Yokosuka

ព្រះមហាក្សត្រ កោតសរសើរ សម្ដេចតេជោ ដែលដឹកនាំប្រកបដោយភាពវៃឆ្លាតធ្វើឱ្យកម្ពុជាទទួលជ័យជម្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយភាពឆ្លាតវៃ ធ្វើឱ្យកម្ពុជាទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈព្រះរាជសន្តរកថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលថា «ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានសេចក្តីរីករាយ និងសូមកោតសរសើរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតាំងពីប្រទេសកម្ពុជាយើងទទួលរងនូវបរិបទជំងឺកូវីដ-១៩ បានដឹកនាំដ៏វៃឆ្លាតប៉ិនប្រសប់ និងគ្រប់គ្រងដោះស្រាយបាននូវជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធទប់ទល់ដោយជោគជ័យប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ នៅក្នុងសង្គមជាតិកម្ពុជា»។

ព្រះមហាក្សត្រមានព្រះបន្ទូលបន្តថា «អាស្រ័យដោយជ័យជម្នះដ៏ប្រសើរនេះ រាល់សកម្មភាពនៃសង្គមបានងើប ឡើងវិញ ហើយបានចាប់ដំណើរការការងារជាបណ្តើរៗលើគ្រប់វិស័យ ។ ជាពិសេសនៅពេលនេះ យើងបានប្រារព្ធពិធី រុក្ខទិវា ឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលពីរឆ្នាំកន្លងទៅ» ។

ព្រះអង្គបានចាត់ទុកថា សមិទ្ធផលទាំងអស់នេះ បានផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយ សុខុមាលភាព មានសន្តិសុខ សណ្តាប់ធ្នាប់ល្អរុងរឿង និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិ ។

ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈនេះ ព្រះមហាក្សត្រ សូមអំពាវនាវសូមបងប្អូន ជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួល បានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹង ជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង