សម្ដេចតេជោ កោតសរសើរ និងអរគុណថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលបានចេញថ្កោលទោស អ្នកប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ
គណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោស ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៊ី ដែលប្រមាថយ៉ាធ្ងន់ធ្ងរបំផុត លើព្រះចេស្ដា ព្រះមហាក្សត្រ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ដែលបានចេញ សេចក្តីថ្លែងការថ្កោលទោស អ្នកទាំងឡាយណាដែលមានចេតនា ប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់ខ្ញុំ កាលពីម្សឹលមិញថ្ងៃ២៦ តុលា ២០២២ នៅ
ខេត្តកំពង់ឆ្នាំង» ៕