**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងអ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ដោយពុំទទួលប្រាក់បំណាច់មុខងារ**គណ:កម្មការចម្រុះរៀបចំការបោះឆ្នោត បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណេីរការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ជប៉ុន នៅព្រឹកស្អែកនេះ**ជីវប្រវត្តិរបស់ប្រធានរដ្ឋឡាវ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសាខាងមុខនេះ**ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ នាំយកថវិកា ៣លានរៀល និងសារលិខិតរំលែកមរណទុក្ខរបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនក្រុមគ្រួសារសពឧបាសិកា ពិន ប៉ាវ**វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧,៥% កើនជាងផែនការគ្រោងទុក ប្រមាណ ០,៦%**រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប**តៃវ៉ាន់ ថាផ្លូវអាកាសថ្មីរបស់ចិនគំរាមកំហែងដល់សុវត្ថិភាពហោះហើររបស់កោះតៃវ៉ាន់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន ផ្ញើសារអបអរសាទរជូនប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន**Micron គ្រោងនឹងទទួលបាន ៦.១ពាន់លានក្នុងការផ្តល់ជំនួយឈីបពីសហរដ្ឋអាមេរិក**រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យបន្តគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ**ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ជាង១ពាន់គ្រួសារ នៅឃុំសណ្តាន់ **ឃាតកចាក់សម្លាប់ស្រ្តីម្នាក់យ៉ាងព្រៃផ្សៃ នៅខណ្ឌពោធិ៍សែនជ័យ ព្រោះខឹងជនរងគ្រោះមានប្តី និងមានកូន មិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់**មន្ទីរសុខាភិបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីករណីពុលនំបញ្ចុក បណ្តាលឱ្យពុលមនុស្ស ចំនួន ១៦នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០-២៧ ខែមេសា**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំស្តីពី ការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់**ឯកឧត្តម ហេង សួរ៖ កូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជា អាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ**មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ពាក្យបណ្ដឹងអនាមិកពុំត្រូវបានចាត់ទុកជាពាក្យបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយនោះទេ**ក្រសួងផែនការ បើកវគ្គបណ្ដុះបណ្តាលមន្ត្រីប្រចាំតំបន់ មន្ត្រីជំនួយការតំបន់ និងមន្ត្រីត្រួតពិនិត្យ សម្រាប់អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤**ប្រកាសចូលកាន់តំណែង អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ

សម្ដេច ស ខេង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យបទល្មើសមានការថយចុះ៩%

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅឆ្នាំ២០២២ កន្លងទៅ ធ្វើឱ្យបទល្មើសមានការថយចុះ៩% ហើយលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់រហូតដល់៩២%។

នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ក៏បានបន្តបង្កើនកិច្ចសហការ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជាហេតុធ្វើឱ្យបទល្មើស មានការថយចុះ ៩% ជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់ រហូតដល់ ៩២%»។

សម្ដេចក្រឡាហោម បន្ដថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេង ទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង