ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ ជ ប ជ) បានផ្ដល់លិខិតសរសើរជ័យលាភីឆ្នើមសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់ខេត្តសៀមរាប។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ...