**សម្តេចតេជោ៖ ស័ក្តិសមណាស់ ដែលខ្ញុំដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ**សម្តេចតេជោ៖ បើមិនធ្វើព្រែកជីកហ្វូណន-តេជោនេះទេ កម្ពុជានៅតែពឹងដង្ហើមគេដក**សម្តេចតេជោ៖ ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹក ពីព្រែកជីកនេះសម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅ**សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា**សម្តេចតេជោ អំពាវនាវឲ្យឧកញ៉ា និងអ្នកឧកញ៉ា រួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឲ្យបាន ប្រសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់**សម្តេចតេជោ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់តាមវៀតណាម និងបង់ថ្លៃបន្ថែម**សម្តេចតេជោ មិនរុញឱ្យប្រជាជនកម្ពុជាស្អប់វៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា**សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ ជាមួយអ្នកណា ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន**សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្តីពីការបន្ថែមម៉ោងធ្វើការបស់ក្រសួង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពី “ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា”**នាវាផ្ទុកយន្តហោះអាមេរិក George Washington នឹងចាកចេញទៅ Yokosuka**អាជ្ញាធរខេត្តស្ទឹងត្រែង ហាមដាច់ខាតការនេសាទ​ ប្រើឧបករណ៍ឆក់នារដូវបិទនេសាទ**គ.ជ.ប ណែនាំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យគម្រោងស្តារឡើងវិញប្រឡាយមេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តព្រៃវែង**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយកំដៅការពារបរិស្ថាន**សម្ដេចធិបតី ឲ្យត្រៀមរៀបចំការងារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ប្រមុខរាជរដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព**សម្តេចធិបតី ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ដោយកាត់បន្ថយផលប៉ះពាល់នានាអាចកើតមាន

សម្តេច ស ខេង កោតសរសើរសមាជិក CWPUC ដែលបំពេញតួនាទីភារកិច្ចបានល្អ លើកិច្ចការងារជួយដោះស្រាយបញ្ហាកម្មករ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានសម្តែងនូវការកោតសរសើរចំពោះសមាជិកសមាជិកាសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ លើកិច្ចការងារ ជួយដោះស្រាយបញ្ហារបស់កម្មករ ។

សម្ដេចបានមានប្រសាសន៍បែបនេះ ក្នុងពេល អនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) ចូលជួបសម្តែងការគួរសម
នៅទី២៧ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះសមាជិកសមាជិកាសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ លើកិច្ចការងារ ជួយដោះស្រាយបញ្ហារបស់កម្មករ និយោជិក សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបង្ករបរិយាកាសល្អសម្រាប់អ្នកវិនិយោគបរទេសកាន់តែច្រើនមកវិនិយោគនៅក្នុងប្រទេសផងដែរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់សមាជិក សមាជិការសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) ឱ្យបន្តកិច្ចការងារនេះឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត ទន្ទឹមនឹងនេះ បន្តពង្រឹងការសាមគ្គីភាពរវាងគ្នាឱ្យកាន់តែល្អ និងកាន់តែមានវិសាលភាព ជាពិសេសធ្វើការណែនាំដល់កម្មករ និយោជិកឱ្យអនុវត្ត ការងារស្របតាមច្បាប់ការងារដែលជាច្បាប់មូលដ្ឋានសម្រាប់ការពារសិទ្ធិរបស់កម្មករ។

លើសពីនេះទៅទៀត សម្តេចក្រឡាហោម បានលើកទឹកចិត្ត និងណែនាំ ឱ្យសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)បម្រើកម្មករ និយោជិកឱ្យបានស្មើភាព មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

បើតាមលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្តេចក្រឡាហោម ដោយលោកបានលើកឡើងថា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា គឺជាស្ថាប័នអង្គការវិជ្ជាជីវៈ ដែលមានសហព័ន្ធសហជីពចំនួន១៦ និងសមាគម ចំនួន០៨ ចំណុះ និងមានសមាជិកសរុប ចំនួន៣៩,៩៧៨នាក់។

ក្នុងនោះផងដែរ លោក ហង្ស រ៉ាវី លើកឡើងអំពីសកម្មភាពការងារដែលអនុវត្តបានជោគជ័យក្នុងពេលកន្លងមកលើការការពារសិទ្ធិ ការងារមនុស្សធម៌ និងការដោះស្រាយបញ្ហាប្រឈមនានារបស់កម្មករ និយោជិក នៅតាមសហគ្រាស គ្រឹះស្ថាន និងបញ្ហារបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង