**មន្ទីរបរិស្ថានខេត្តសៀមរាប បណ្តុះកូនឈើចម្រុះជាង១៦ម៉ឺនដើម ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ**ឯកឧត្តម ឈិន កេតនា ប្រជុំត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា**ស្នងការខេត្តសៀមរាបថ្មី ប្ដេជ្ញាធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិន**៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២២លាននាក់ ដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជា**សំណុំរឿងក្រុមហ៊ុនប្រ៊ីលានស៊ីធី៖ តុលាការបានសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ គណនី និងស៊ើបសួរទៅលើបុគ្គលពាក់ព័ន្ធច្រើននាក់បន្តទៀត**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**ទេសរដ្ឋមន្ត្រី គន់ គីម ប្រគល់ភារកិច្ច ៣ចំណុច ជូនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ**ក្រសួងទេសចរណ៍ណែនាំស្តីពីការគ្រប់គ្រងប្រព័ន្ធអគ្គីភ័យនៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ**៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់**ឯកឧត្តម ប្រាក់ សុខុន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពរុនតាឯក**នាយកប្រតិបត្តិ Apple បញ្ជាក់ថា ខ្លួនកំពុងពិចារណារោងចក្រផលិតនៅប្រទេសឥណ្ឌូនេស៊ី**រដ្ឋមន្ត្រីការបរទេសអង់គ្លេស អះអាងថា អ៊ីស្រាអែលបានសម្រេចចិត្តសងសឹកអ៊ីរ៉ង់**រដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងលើកឡើងពីការគាំទ្ររបស់ចិនសម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីក្នុងអំឡុងពេលទស្សនកិច្ច**កាំជ្រួច យន្តហោះគ្មានមនុស្សបើក និងនាវាចម្បាំង ជាអាទិភាព ខណៈអូស្ត្រាលីគ្រោងបង្កើនការការពារជាតិ ទំហំទឹកប្រាក់៣២ពាន់លានដុល្លារ**យោធាចិនគ្រោងធ្វើសមយុទ្ធបន្ថែមទៀតនៅជិតព្រំដែនមីយ៉ាន់ម៉ា**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ពិធីបុណ្យចូលឆ្នាំថ្មីបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ**ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទម្នាក់ ពីបទល្មើសរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេច ចោទ ប្រកាន់ ជនសង្ស័យម្នាក់ ពីបទល្មើសរក្សាទុក ដឹកជញ្ជូន ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**សាលាដំបូង ខេត្តបាត់ដំបង សម្រេចឃុំខ្លួន បណ្តោះអាសន្ន ជនត្រូវចោទម្នាក់ពី បទល្មើស ជួញដូរដោយខុស ច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្តនៅ ចំណុចព្រំប្រទល់ ស្រុកសំឡូត និងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល**កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ ជាមួយអូស្ដ្រាលី

អាជ្ញាធរជាតិអប្សរា កាត់ក្រីមែកឈើ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាព និងចូលទស្សនាប្រាសាទក្រោលគោ

ភ្នំពេញ៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រាសាទបុរាណចំនួនជិត១០០ប្រាសាទ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះភ្ញៀវទេសចរតែងបានស្គាល់ និងនិយមទៅទស្សនាតែនៅតាមប្រាសាទបុរាណធំៗ ដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង និងប្រាសាទបន្ទាយស្រីជាដើម ខណៈនៅមានប្រាសាទបុរាណជាច្រើនទៀត ដែលភ្ញៀវទេសចរភាគច្រើន មិនបានស្គាល់ឬមើលរំលង។ ជាក់ស្តែងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទក្រោលគោ។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សព្វថ្ងៃនេះអាជ្ញាធរជាតិអប្សរា កំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ និងចូលទស្សនាប្រាសាទជាច្រើន ដែលសុទ្ធសឹងតែមានគុណតម្លៃជាបេតិកភណ្ឌពិភពលោក មិនចាញ់ការចូលទស្សនាប្រាសាទធំៗមួយចំនួន ក្នុងតំបន់អង្គរឡើយ។ តួយ៉ាង នៅតាមផ្លូវទស្សនាវង់ធំ មានប្រាសាទបុរាណជាច្រើន ក្រៅពីប្រាសាទព្រះខ័ន និងប្រាសាទនាគព័ន្ធ ក៏នៅមានប្រាសាទខ្លះទៀត ដូចជា៖ ប្រាសាទប្រី ប្រាសាទបន្ទាយប្រី ប្រាសាទក្រោលគោ និងប្រាសាទក្រោលរមាស ដែលភ្ញៀវទេសចរភាគតិចណាស់បានស្គាល់។

លោកបន្តថា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ឱ្យបានស្គាល់ទីតាំងប្រាសាទទាំងនោះកាន់តែច្រើន កាត់បន្ថយការកកស្ទះនៅប្រាសាទធំៗ ការងារចម្បងរបស់មន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងតែកាត់ក្រីមែកឈើខ្លះនៅតាមដងផ្លូវ និងបរិវេណជុំវិញប្រាសាទទាំងនោះ មានប្រាសាទប្រី ប្រាសាទបន្ទាយប្រី និងប្រាសាទក្រោលគោ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទបាន។ ក្រោយពេលការងារកាត់ក្រីមែកឈើ ឱ្យស្រឡះល្អ ក៏ឃើញមានទេសចរខ្លះៗ ដើរឆ្លងកាត់បានឃើញប្រាសាទនេះ ក៏ចូលមកទស្សនាតាមច្រកកំពែងខាងលិចនៃប្រាសាទក្រោលគោ។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានក្តីរំពឹងថា នាថ្ងៃខាងមុខ ភ្ញៀវទេសចរនឹងបានស្គាល់ប្រាសាទបុរាណមួយនេះកាន់តែច្បាស់ ដោយផ្សារភ្ជាប់ជាមួយការទស្សនាប្រាសាទនាគព័ន្ធ។ ជំហានបន្ទាប់ក្រុមការងារ គ្រោងរៀបចំដាក់ស្លាកសញ្ញាបន្ថែម និងបំពាក់នូវព័ត៌មានប្រវត្តិសាស្ត្រនៃប្រាសាទ ដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់។

សូមជម្រាបថា ប្រាសាទក្រោលគោ គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ។ ប្រាសាទក្រោលគោ មានប្រាង្គតែមួយ ស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយ ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទ ធ្វើអំពីថ្មបាយក្រៀម ដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹកព័ទ្ធជុំវិញ៕

អត្ថបទដែលជាប់ទាក់ទង