**ថៃទិញទឹកចិត្តអ្នកលេង Tik Tok ឲ្យជួយផ្សព្វផ្សាយសង្ក្រាន្តទៅកាន់ពិភពលោកតាមរយៈការផ្តល់រង្វាន់សម្រាប់វីដេអូណាដែលផលិតបានល្អ**ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ អញ្ជើញដឹកនាំលេងល្បែងប្រជាប្រិយ ក្នុងព្រឹត្តិការណ៍«សង្ក្រាន្តស្ទឹងត្រែង» នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បណ្ឌិត កៅ គឹមហួន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតស៊ីលីប្រចាំអាស៊ាន**អភិបាលខេត្តកំពត៖ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរីយធម៌ សាសនា គឺជាដួងព្រលឹងរបស់ជាតិ និងជាជីវិតទី២ ដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ថែរក្សាឱ្យបានល្អ**នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងចុះចេញពីដំណែងក្រោយកាន់អំណាចជិត ២០ឆ្នាំ**ផ្លាស់ប្ដូរស្នងការខេត្តសៀមរាប ឧត្តមសេនីយ៍ទោ ហួត សុធី ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំងវិញ ពិធីប្រកាសផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី១៨ មេសា**ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជិត១៥ម៉ឺននាក់**សម្តេច ម៉ែន សំអន នាំអំណោយសប្បុជន ចែកជូនដល់ពលរដ្ឋចំនួន៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្ងៃទី៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន, ឧត្តមសេនីយ៍ឯក ឡោ សុឡេង និងឧត្តមសេនីយ៍ឯក លន់ សុផាត ដឹកនាំវេនប្រចាំការក្រុម៤ ត្រូវនឹងថ្ងៃ៤ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរនិងខ្មែរក្រោមម្លប់នៃសុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា**២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរចូលលេងជាង២២ម៉ឺននាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤”**សម្តេចតេជោ ហ៊ុន សែន រំលឹកថ្ងៃ ដែលសម្តេចរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥ – ១៦ មេសា ២០២៤)**សម្តេច ម៉ែន សំអន អញ្ជេីញពិនិត្យការជួបជុំសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋនៅតាមវត្តអារាមនានា ដែលមានការរៀបចំសង្ក្រាន្តនៅខេត្តស្វាយរៀង**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីប្រឡងស្រីស្រស់ប្រុសស្អាត បវរកញ្ញាវ័យចំណាស់ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤”**ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ អញ្ជេីញរៀបចំពិធីស្រង់ព្រះ និងលេងល្បែងប្រជាប្រិយ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវត្តកិត្តិយារាម ហៅវត្តកណ្តាល ក្នុងក្រុងស្ទឹងត្រែង**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងផ្ដល់ភ្លើងបូជាសពលោកអធិការនគរបាលក្រុងប៉ោយប៉ែត**ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមប្រារព្ធពិធីពូនភ្នំខ្សាច់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅវត្តរាជបូណ៌**កម្លាំងនគរបាល បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តម អ៊ូច ភា អញ្ជើញបើកដំណើរការព្រឹត្តិការណ៍សង្រ្កាន្តខេត្តតាកែវ ដែលរៀបចំរយៈពេល០៣ថ្ងៃ នៅសួនច្បារមាត់បឹងតាកែវ

អាជ្ញាធរជាតិអប្សរា កាត់ក្រីមែកឈើ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាព និងចូលទស្សនាប្រាសាទក្រោលគោ

ភ្នំពេញ៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រាសាទបុរាណចំនួនជិត១០០ប្រាសាទ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះភ្ញៀវទេសចរតែងបានស្គាល់ និងនិយមទៅទស្សនាតែនៅតាមប្រាសាទបុរាណធំៗ ដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង និងប្រាសាទបន្ទាយស្រីជាដើម ខណៈនៅមានប្រាសាទបុរាណជាច្រើនទៀត ដែលភ្ញៀវទេសចរភាគច្រើន មិនបានស្គាល់ឬមើលរំលង។ ជាក់ស្តែងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទក្រោលគោ។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សព្វថ្ងៃនេះអាជ្ញាធរជាតិអប្សរា កំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ និងចូលទស្សនាប្រាសាទជាច្រើន ដែលសុទ្ធសឹងតែមានគុណតម្លៃជាបេតិកភណ្ឌពិភពលោក មិនចាញ់ការចូលទស្សនាប្រាសាទធំៗមួយចំនួន ក្នុងតំបន់អង្គរឡើយ។ តួយ៉ាង នៅតាមផ្លូវទស្សនាវង់ធំ មានប្រាសាទបុរាណជាច្រើន ក្រៅពីប្រាសាទព្រះខ័ន និងប្រាសាទនាគព័ន្ធ ក៏នៅមានប្រាសាទខ្លះទៀត ដូចជា៖ ប្រាសាទប្រី ប្រាសាទបន្ទាយប្រី ប្រាសាទក្រោលគោ និងប្រាសាទក្រោលរមាស ដែលភ្ញៀវទេសចរភាគតិចណាស់បានស្គាល់។

លោកបន្តថា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ឱ្យបានស្គាល់ទីតាំងប្រាសាទទាំងនោះកាន់តែច្រើន កាត់បន្ថយការកកស្ទះនៅប្រាសាទធំៗ ការងារចម្បងរបស់មន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងតែកាត់ក្រីមែកឈើខ្លះនៅតាមដងផ្លូវ និងបរិវេណជុំវិញប្រាសាទទាំងនោះ មានប្រាសាទប្រី ប្រាសាទបន្ទាយប្រី និងប្រាសាទក្រោលគោ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទបាន។ ក្រោយពេលការងារកាត់ក្រីមែកឈើ ឱ្យស្រឡះល្អ ក៏ឃើញមានទេសចរខ្លះៗ ដើរឆ្លងកាត់បានឃើញប្រាសាទនេះ ក៏ចូលមកទស្សនាតាមច្រកកំពែងខាងលិចនៃប្រាសាទក្រោលគោ។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានក្តីរំពឹងថា នាថ្ងៃខាងមុខ ភ្ញៀវទេសចរនឹងបានស្គាល់ប្រាសាទបុរាណមួយនេះកាន់តែច្បាស់ ដោយផ្សារភ្ជាប់ជាមួយការទស្សនាប្រាសាទនាគព័ន្ធ។ ជំហានបន្ទាប់ក្រុមការងារ គ្រោងរៀបចំដាក់ស្លាកសញ្ញាបន្ថែម និងបំពាក់នូវព័ត៌មានប្រវត្តិសាស្ត្រនៃប្រាសាទ ដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់។

សូមជម្រាបថា ប្រាសាទក្រោលគោ គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ។ ប្រាសាទក្រោលគោ មានប្រាង្គតែមួយ ស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយ ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទ ធ្វើអំពីថ្មបាយក្រៀម ដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹកព័ទ្ធជុំវិញ៕

អត្ថបទដែលជាប់ទាក់ទង