**អត្ថាធិប្បាយ៖ ការចោទប្រកាន់អំពីអតិរេកផលិតកម្ម គឺគ្រាន់តែជាលេសដើម្បីរារាំងការរីកចម្រើនរបស់ចិនប៉ុណ្ណោះ**ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតអារ៉ាប់អេហ្ស៊ីប ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា អំពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ**តើការពន្យារបណ្ណបើកបរ ដែលហួសសុពលភាព មានការពិន័យដែរ ឬទេ?**ឯកឧត្តម សេង ទៀង ចុះពិនិត្យទីតាំងសាលាបឋមសិក្សាអន្លង់អក ដើម្បីសាងសង់អគារសិក្សានិងទីចាត់ការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**អគារសិក្សា ថ្នាក់សមាហរណកម្ម សម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ**ឯកឧត្តម គួច ចំរើន និងលោកជំទាវ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅស្រុកស្ទឹងហាវ**ផ្លូវបេតុងអាមេ ៤ខ្សែ នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឲ្យបើប្រាស់ជាផ្លូវការ**ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ដឹកនាំកិច្ចប្រជុំណែនាំស្ដីពីការធ្វើបច្ចុប្បន្នភាព នៃការងារចុះធ្វើអធិការកិច្ចសន្ដិសុខសង្គម នៅតាមបណ្ដាសហគ្រាស គ្រឹះស្ថាន**ព្រះរាជពិធីសង្ឃទាន ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ ព្រះវស្សាគត់ នាបរិវេណវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ**អាមេរិកកំពុងប្រញាប់ប្រញាល់ក្នុងការបញ្ជូនសព្វាវុធទៅកាន់អ៊ុយក្រែន**ឯកឧត្តម ស៊ូ សុជាតិ៖ ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ ក៏កម្ពុជានៅតែបន្តត្រៀមខ្លួនធ្វើការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភារវកម្មនិងហិរញ្ញប្បទានដល់ការរីកសាភាយភាយអាវុធមហាប្រល័យជាថ្មីនាពេលខាងមុខ**សាកលវិទ្យាល័យជាតិមានជ័យ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នារៀបចំវេទិកាស្តីពី«គោលការណ៍ចិនតែមួយ»**នាយប្រតិបត្តិរបស់ក្រុមហ៊ុន TikTok ប្តេជ្ញាប្រឆាំងនឹងការហាមប្រាមរបស់អាមេរិក ជុំវិញការចោទប្រកាន់ពីទំនាក់ទំនងរបស់ចិន**បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់**ឯកឧត្តម ឈិន ឃិនដារ៉េត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែ ស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨**រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”**ប៉ូលិស​តួ​ក​គី​ឃាត់ខ្លួន​សមាជិក IS ចំនួន ១១​នាក់​​ដែលសង្ស័យថាជាក្រុមរដ្ឋឥស្លាម**ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែមេសា តំបន់មួយចំនួននិងរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី**ប្រទេសចិនចងក្រងបញ្ជីសារពើភណ្ឌប៉ាតង់ចំនួន ៩១៤,០០០

កម្លាំងកងការពារព្រំដែនលេខ៥០២ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានបទបញ្ជាពីលោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានចាត់តាំងលោក វរសេនីយ៍ទោ កែសេរីវឌ្ឍន៍ សេនាធិការ កងការពារព្រំដែនលេខ៥០២ ដឹកនាំកម្លាំងអន្តរាគមន៍ចំនួន ២០នាក់ ក្នុងអង្គភាពចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ១គ្រួសារ មានផ្ទៃដី ១ហិកតា ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានឈ្មោះ តុង វ៉ាន់ឌីម(ប្តី) អាយុ ៣៦ឆ្នាំ និងឈ្មោះ ខាន់ សារ៉ា(ប្រពន្ធ) អាយុ ៣៥ឆ្នាំ ជួបការខ្វះខាតកម្លាំងពលកម្មក្នុងគ្រួសារ និងផ្នែកជីវភាពប្រចាំថ្ងៃផងដែរ។

លោកវរសេនីយ៍ទោ កែ សេរីវឌ្ឍន៍ សេនាធិការ បានបញ្ជាក់ថា ក្រៅពីភារកិច្ចការពារខ្សែបន្ទាត់ព្រំដែន បង្គោលសីម៉ា និងជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិនារដូវវស្សាកន្លងទៅ ដែលអង្គភាពទទួលខុសត្រូវសព្វថ្ងៃនោះ អង្គភាពតែងតែចុះជួយប្រមូលផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជួយសម្រួលការលំបាកមួយចំណែកធំ និងបានកាត់បន្ថយលើការចំណាយប្រើប្រាស់ម៉ាស៊ីនច្រូតកាត់ព្រមទាំងកម្មករផងដែរ។

បន្ថែមលើសពីនេះទៅទៀត លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានជំរុញឲ្យគ្រប់កងឯកភាពចំណុះទាំងអស់ បន្តយកចិត្តទុកដាក់ក្នុងការចុះជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់កងឯកភាពនីមួយៗ ដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុង រដូវប្រមូលផលនេះតែម្តង ហើយជានិច្ចកាលកន្លងមក យើងខ្ញុំតែងយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋដែលមានការខ្វះខាត ដោយមានការឧបត្ថម្ភជាស្បៀងអាហារ និងថវិកាជាដើម ដើម្បីជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងនាម ប្រជាពលរដ្ឋដែលជាឪពុកម្តាយ បងប្អូន និងជាប្រភពមិនចេះរីងស្ងួតរបស់កងទ័ព។

នៅរសៀលថ្ងៃដដែលក្រោយពីចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋរួចរាល់ លោកវរសេនីយ៍ទោ កែ សេរីវឌ្ឍន៍ សេនាធិការកង បានធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរដែនដីក្នុងមូលដ្ឋាន ដើម្បីស្វែងរកប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្មហើយត្រូវប្រមូលផលនាពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលជំហរផ្សារភ្ជាប់ការសាមគ្គីភាពតាមរយៈការជួយសម្រួលទុក្ខលំបាកគ្នាទៅវិញទៅមក រវាងកងទ័ពនិងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង