**សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាជាមួយឯកឧត្ដម សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងសមាជិកព្រឹទ្ធសភាពីររូបទៀត ឯកឧត្ដម សេង ម៉ាឌី និងឯកឧត្ដម គង់ មុនីកា**រដ្ឋមន្ត្រីការងារ៖ ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញ**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញប្រកាសសមាសភាពសមាសភាព ក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន**ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោ ជេដ្ឋា ​​អញ្ជើញ​ទស្សនកិច្ច​នៅមជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​និង​ព្យាករណ៍អាកាសធាតុ​​​ប្រទេសបារាំង**ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ចុះពិនិត្យនិង ប្រជុំដោះស្រាយ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋពាក់ព័ន្ធការសាងសង់សំណង់រឹង រំលោភចូលដីទំនប់អាងទឹកអណ្តូងស្លា**ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោកជំទាវ នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាសប្តាហ៍ក្រោយ**ក្រសួងផែនការ ចេញសេចក្តីសម្រេចស្តីពី ការចាត់តាំងក្រុមជនបង្គោលក្រសួងផែនការទទួលបន្ទុកលើការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកស្អែក**អាជ្ញាធរខេត្តកំពត រៀបចំសាងសង់ប្រាសាទលោកយាយម៉ៅលើភ្នំទ្វារដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញបើកសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា**ទេសរដ្ឋមន្ត្រី លី ធុជ នឹងអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ**សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ លោក គង់ សភា វិលត្រឡប់មកកាន់មាតុប្រទេសវិញ**ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅកម្ពុជា**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ខូវ លី ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ ជំនួសឧត្តមសេនីយ៍ទោ ហួត សុធី ដែលត្រូវទៅខេត្តសៀមរាប**រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP No Drugs របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ ខែមេសា**បទអត្ថាធិប្បាយ៖ ស្វែងយល់ពីការលេងចាក់ទឹក នៅកម្ពុជា និងចិន ក្នុងបុណ្យចូលឆ្នាំ**ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អ្នកចែកចាយបន្ត អ្នកលក់រាយ និងសកម្មភាពអាជីវកម្មដែលផ្គត់ផ្គង់បន្ត លើផលិតផលស្រា បារី នឹងមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទៀតទេ**មូលនិធិរូបិយវត្ថុអន្តរជាតិ ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះកំណើនយឺតមួយឆ្នាំទៀត ប៉ុន្តែជាកំណើនដែលមានស្ថិរភាព**អូស្ត្រាលី បញ្ជាក់ប្រាប់កម្ពុជា ពីសារសំខាន់នៃការគាំទ្រភាពធន់ និងវិបុលភាពក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ ២២២,៥លានដុល្លារអូស្ត្រាលី ក្រោមក្របខ័ណ្ឌចំពោះភាពជាដៃគូមេគង្គ-អូស្ត្រាលី សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់

ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ ឆ្នាំ២០២២

ភ្នំពេញ៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤២ អាណិត្តទី៣ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការចូលរួមពីឯកឧត្តម នូវ ប៉ែងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បាន ជំរុញ និងលើកទឹកចិត្តដល់ បណ្តាមន្ទីរ អង្គភាពនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសំដៅឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាពិសេសត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យបន្ថែមទៀតផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរម្លឹកដល់អង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋ ត្រូវបន្តខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងឆាប់រហ័ស តាមរយៈការបង្កើនសមត្ថភាពដល់មន្ត្រីជាប្រចាំ ដើម្បីធ្វើឱ្យការបំរើសេវានានាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សូមជម្រាបផងដែរថា ក្នុងខែតុលាកន្លងទៅនេះ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តបានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣២៦៩ នាក់។ សម្រាប់ការិយាល័យប្រជាពលរដ្ឋ បានទទួលពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន ២៦ករណី បានសម្រស់សម្រួលដោះស្រាយបញ្ចប់បាន ៥ ករណី និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចចំនួន ១៥ ករណី ព្រមទាំងបានផ្ដល់ព័ត៌មានត្រឡប់តាមរយៈសារអេឡិចត្រូនិច ចំនួន ៥ ករណី ៕

អត្ថបទដែលជាប់ទាក់ទង