**សម្ដេចធិបតី ណែនាំឲ្យរៀបចំឯកសារ វាយតម្លៃអំពីវឌ្ឍនភាពការងារ បន្ទាប់ពីជំនួបរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីខែវិច្ឆិកាឆ្នាំ២០២៣**សម្តេចមហាបវរធិបតី សប្បាយរីករាយចំពោះពលរដ្ឋដែលនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងច្រើនកុះករក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅ**គណៈរដ្ឋមន្ត្រី សម្រេចអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា**លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត**សម្តេចធិបតី ណែនាំឲ្យពិនិត្យ និងកែសម្រួលជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាព**សមាជិកសភាអាស៊ី និងប៉ាស៊ីហ្វិក​ ប្តេជ្ញាចិត្តជាថ្មីម្តងទៀត ក្នុងកិច្ចសហការជាមួយដៃគូដើម្បីអនុវត្ត ICPD30**អភិបាលខេត្តស្វាយរៀង បញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ រយៈពេល ៤ថ្ងៃ នៅទីក្រុងព្រុចសែល**ប្រធាន ILO សរសើរវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាមានវឌ្ឍនភាពលឿន**សម្ដេច ស ខេង អំពាវនាវឲ្យបន្តចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា**រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៤**សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ចន្ទតាគ្រាម នៅស្រុកបាណន់**ឯកឧត្តម សូ មុនីរក្សា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្ត**អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បង្ហាញពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនពលរដ្ឋ ៦០០០ឡូត៏ លើផ្ទៃដីសរុប ៤២០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សហភាពសហជីពយុវជនកម្មករកម្ពុជាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងជំរិវញការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ**ឧត្តមសេនីយ៍ឯក ងួន ស្រេង ដឹកនាំកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ**អគ្គនាយកពន្ធនាគារ៖ មន្រ្តីពន្ធនាគារទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន**ក្រសួងប្រៃសណីយ៍ ចុះកិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ជាមួយគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន១៨**ព្រោះតែគំនុំ បុរសម្នាក់ត្រូវអ្នកជិតខាងចូលកាប់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ**អគ្គទេសាភិបាលធនាគារជាតិ ផ្ដល់អនុសាសន៍គន្លឹះ ៥ចំណុច ដល់សមាគមធនាគារ ក្នុងការពង្រឹងស្ថិរភាព ភាពធន់ និងនិរន្តរភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

ក.ប.ប រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្តបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា»


ភ្នំពេញ៖ នាថ្ងៃទី០៥ និងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំ «វគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្តបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា» នៅទីស្នាក់ការអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើរួមមាន ឯកឧត្តម លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបប្រមាណ ៣០០នាក់។

គោលបំណងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយក្នុងការជួយពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ ជាពិសេសបានស្វែងយល់បន្ថែមអំពីការអនុវត្តបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងផ្លាស់ប្ដូរបទពិសោធន៍នានា សម្រាប់ការអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្ថែមទៀត។ ជាពិសេសព្រមទាំងបានផ្តល់ឱកាសដល់វាគ្មិនដែលធ្លាប់មានបទពិសោធន៍បានរចែករំលែកបទពិសោធន៍របស់ខ្លួន ជូនដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ពាក់ព័ន្ធនឹងលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ព្រមទាំងការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្ដម ផាន អូន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនាម និងលើកឱ្យអស់នូវបញ្ហានានាដែលបានជួបប្រទះក្នុងកំឡុងពេលអនុវត្តច្បាប់ ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីឆ្លើយតបទៅបញ្ហាប្រឈមនានា ឱ្យមានភាពស្របគ្នាក្នុងការអនុវត្តច្បាប់ និងឆ្លើយតបរាល់សំណួរនានាទៅសាធារណជន និង/ឬបុគ្គលពាក់ព័ន្ធ និងបន្តសិក្សារៀនសូត្រជានិច្ច ព្រោះអគ្គនាយកដ្ឋាន ក.ប.ប. តែងតែបន្តរៀបចំនូវបទប្បញ្ញត្តិថ្មីៗ សម្រាប់គាំទ្រដំណើរការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធធ្វើយ៉ាងណាឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង