**ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់នូវសំណូមពរ និងបញ្ហាប្រឈម**សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ អ៊ុំ ផារ៉ាន់ ភរិយាឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេច**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ, ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ឯក ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន១៤រូប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជាង១០ឆ្នាំ TYDA បានខិតខំបង្ខិតសេវាព្យាបាលឱ្យបានកៀកមូលដ្ឋានរស់នៅរបស់ពលរដ្ឋ និងដោយឥតគិតថ្លៃ ពោពេញដោយស្នាមញញឹម និងទឹកចិត្តចេញពីក្រអៅបេះដូង**ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយរូបភាពបង្ហាញភាពឃោរឃៅ**ជួរភ្នំក្រឡាពស់ កំពុងក្លាយជាកំណប់ទ្រព្យធម្មជាតិ សម្រាប់ពលរដ្ឋខ្មែររស់នៅតំបន់នោះ ពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនៃផ្លែសំរង ដើម្បីទទួលបានចំណូលទ្រទ្រង់ជីវភាព**ស្ពានយោលតាដេស ដែលទឹកជំនន់ហូរដាច់ បង្កការរាំងស្ទះដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្ស ត្រូវសម្តេចតេជោ និងសម្តេចធិបតី សម្រេចឱ្យសាងសង់ឡើងវិញ**អាជ្ញាធរមីន ​និងប្រធាន UN-ESCAP រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP មុននឹងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០**រដ្ឋមន្ត្រី កែវ រតនៈ និងទូ​ត​ឥណ្ឌា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង**នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូ ១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៨រូប**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅប្រទេសបារាំង**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវែលសេឡង់ លើកទី៣១ នៅទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក កែវ សុខុម មេឃុំសំរោង ស្រុកត្រាំកក់**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រជុំស្រាវជ្រាវ កែតម្រូវ និងមោឃភាពទិន្នន័យអត្តសញ្ញាណបុគ្គល និងនិរាករណ៍ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់នៅកម្ពុជា**សម្តេចធិបតី៖ អគារវះកាត់ថ្មីនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មានសមត្ថភាពវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយ**សម្ដេចធិបតី ណែនាំឲ្យគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ​រក្សាកិត្តិយសសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់ក្រម​សីល​ធម៌​វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនពលរដ្ឋ**សម្តេចធិបតី៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់មានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប នៅឆ្នាំ២០៣០**ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៥ចំណុច ដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជំរុញការថែទាំសុខភាពប្រជាជន**ពិធីរាំបេះ “ផ្កាកកោះ” ជាប្រពៃណីមួយរបស់អ្នកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

គុយបា បង្ហាញឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើង

ភ្នំពេញ៖ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានបង្ហាញឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនងដែលមានស្រាប់ ។

ក្នុងជំនួបាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី៤ ខែតុលា ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដីជាទីបំផុតសម្រាប់ឯកឧត្តម និងប្រតិភូមកកាន់កម្ពុជា ។

ឯកឧត្តម ម៉ានូអែល គោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅនៅប្រទេសគុយបា ដែលរួមមាន៖ ស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩, ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅប្រទេសគុយបា។

ឯកឧត្តម ម៉ានូអែល ក៏បានសំដែងនៅឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនងដែលមានស្រាប់, ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះរួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។
ក្នុងជំនួបនេះឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន៦ពាន់តោនមកដល់ប្រទេសគុយបាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ហើយសម្ដេច ក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀតដែលជារួមមាន៖ វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុត គឺនៅពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដល់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង