**អភិបាលខេត្តកំពត អនុញ្ញាតឱ្យលោក SantaKH ចូលជួប ដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអារ៉ាប់អេហ្ស៊ីប ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**ឧត្តមសេនីយ៍ឯក ងួន ស្រេង បើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបប្រជុំជាមួយអភិបាលក្រុង Kempten និងមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់**ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្ត**ខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ២០២៤-២០២៨**ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងប្រកាសតែងតាំង នាយកបណ្តោះអាសន្ន នៃវិទ្យាល័យពោធិ៍សាត់**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមលើកទី១០ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត**បទវិភាគ៖តើសហរដ្ឋអាមេរិកឃោសនាបំប៉ោងម្តងហើយម្តងទៀតនូវអតិរេកសមត្ថភាពផលិតកម្មរបស់ចិនមិនមែនឆ្លុះបញ្ចាំងពីការថមថយចុះរបស់អនុត្តរភាពបែបអាមេរិកទេឬ ?**សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើការបង្ហោះសាររិះគន់គម្រោង ព្រែកជីកហ្វូណនតេជោ**ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងទទួលបានការបញ្ចុះតម្លៃ ២០% រយៈពេល ៦ខែបន្តទៀត**អ្នកនេសាទ ប្រគល់សត្វអណ្តើកសមុទ្រ (ល្មិច) ចំនួន២ក្បាល ជូនខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីលែងចូលសមុទ្រវិញ**ក្រសួងការបរទេស និងអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២**តុលាការខេត្តកំពត សម្រេចបង្កកប្រាក់ក្នុងធនាគារជិត១០០គណនី និងបង្កកទ្រព្យសម្បត្តិជិត ២០០០ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន**សហភាពអង្គការសង្គមស៊ីវិល ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ”**អត្ថាធិប្បាយ៖ ការចោទប្រកាន់អំពីអតិរេកផលិតកម្ម គឺគ្រាន់តែជាលេសដើម្បីរារាំងការរីកចម្រើនរបស់ចិនប៉ុណ្ណោះ**ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតអារ៉ាប់អេហ្ស៊ីប ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា អំពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ**តើការពន្យារបណ្ណបើកបរ ដែលហួសសុពលភាព មានការពិន័យដែរ ឬទេ?**ឯកឧត្តម សេង ទៀង ចុះពិនិត្យទីតាំងសាលាបឋមសិក្សាអន្លង់អក ដើម្បីសាងសង់អគារសិក្សានិងទីចាត់ការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ទូតជប៉ុន ជឿជាក់ថាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេច ធិបតីហ៊ុន ម៉ាណែត នៅជប៉ុននឹងបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំដែលកសាងរយៈពេល៧០ឆ្នាំ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ឯកឧត្ដម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) បានបង្ហាញតាមរយៈដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន ស្របពេលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន នឹងផ្ដល់ឱកាសដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំនៃការជឿទុកចិត្ត និងមិត្តភាពដែលយើងបានកសាងក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។

ក្នុងឱកាសថ្លែងសន្ទរកថាពិធីជប់លៀងបិទខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកអគ្គរាជទូតជប៉ុនបានបង្ហាញការជឿជាក់យ៉ាងដូច្នេះថា “ចាប់ពីចុងសប្តាហ៍ក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសជប៉ុនក្នុងនាមជានាយករដ្ឋមន្ត្រី ស្របពេលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនលើកនេះ នឹងផ្ដល់ឱកាសដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំនៃការជឿទុកចិត្ត និងមិត្តភាពដែលយើងបានកសាងក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត”។

ឯកឧត្ដមបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើទឹកដីជប៉ុន លើកទី១នេះ វាក៏នឹងជាឱកាសដ៏សំខាន់មួយក្នុងការកំណត់ទិស ដៅដែលទំនាក់ទំនងជប៉ុន-កម្ពុជាគួរប្រកាន់យក ទាក់ទងនឹងការអភិវឌ្ឍបន្ថែមទៀត ក្នុងឱកាស ខួបលើកទី៧០នេះ។

ឯកអគ្គរាជទូតជប៉ុនរូបនេះ បានបញ្ជាក់ថា ប្រទេសជប៉ុនសង្ឃឹមថានឹងធ្វើការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាដៃគូដែលមានការជឿជាក់យ៉ាងមុតមាំ ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការជរុញការអភិវឌ្ឍគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសហគមន៍អន្តរជាតិ។
ថ្លែងនៅចំពោះមុខមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប, លោក អ៊ូអិណូ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមិនអាចសម្រេចបានតាមរយៈអន្តរកម្មរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរតែប៉ុណ្ណោះទេ។ ទំនាក់ទំនងក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងប្រជាជនយ៉ាងទូលំទូលាយផងដែរ។

ឯកឧត្ដម អ៊ូអិណូ អាត់ស៊ូស៊ី បានបញ្ជាក់បន្ថែមថា “ដូច្នេះយើងខ្ញុំចង់ទាញយកប្រយោជន៍ពីសន្ទុះដែលបង្កើតតាមរយៈខួបលើកទី៧០ ដើម្បីពង្រឹងការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មាននៅកម្រិតផ្សេងៗ និងក្នុងវិស័យនានារវាងប្រទេសទាំងពីរ។ យើងខ្ញុំនឹងជំរុញកិច្ចខិតខំប្រឹង ប្រែងដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្ម ការអប់រំ និងទេសចរណ៍ផងដែរ”។

ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន បានបន្ថែមថា ភ្លាមៗបន្ទាប់ទទួលតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ហើយជប៉ុន មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា៖ ឌីជីថលភាវូបនីយកម្ម និងការពង្រឹងការតភ្ជាប់ ដែលមិនត្រឹមតែជះឥទ្ធិពលដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរីកដាលដល់តំបន់ និងសហគមន៍អន្តរជាតិទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង