**ឯកឧត្តម សូ មុនីរក្សា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្ត**អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បង្ហាញពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនពលរដ្ឋ ៦០០០ឡូត៏ លើផ្ទៃដីសរុប ៤២០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សហភាពសហជីពយុវជនកម្មករកម្ពុជាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងជំរិវញការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ**ឧត្តមសេនីយ៍ឯក ងួន ស្រេង ដឹកនាំកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ**អគ្គនាយកពន្ធនាគារ៖ មន្រ្តីពន្ធនាគារទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន**ក្រសួងប្រៃសណីយ៍ ចុះកិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ជាមួយគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន១៨**ព្រោះតែគំនុំ បុរសម្នាក់ត្រូវអ្នកជិតខាងចូលកាប់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ**អគ្គទេសាភិបាលធនាគារជាតិ ផ្ដល់អនុសាសន៍គន្លឹះ ៥ចំណុច ដល់សមាគមធនាគារ ក្នុងការពង្រឹងស្ថិរភាព ភាពធន់ និងនិរន្តរភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា**អ្នកនាំពាក្យ៖ ការហៅតាមវីដេអូ រវាងប្រមុខការពារជាតិចិន និងអាមេរិក មានសារៈសំខាន់ជាវិជ្ជមាន ក្នុងការរក្សាស្ថិរភាពជារួមនៃទំនាក់ទំនងយោធា**ស្ថាបត្យករកូរ៉េ កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម ឱ្យមានភាពប្រសើរឡើងវិញ**បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២ ចំនួន៥០នាក់**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខេត្តទាំង០៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**គណៈប្រតិភូរដ្ឋសភាកម្ពុជា​ បន្តចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅឡាវ**ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ**ទីក្រុងមូស្គូបានចេញការព្រមានការទូតទៅកាន់ទីក្រុងវ៉ាស៊ីនតោន**រុស្ស៊ី បង្កកទ្រព្យសកម្មរបស់ធនាគារធំជាងគេរបស់អាមេរិក**សភាសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតធនាគារចំនួន ១៣ សម្រាប់ការឃុបឃិតនៅថ្ងៃទី ៦ ខែមករា**មន្ទីរបញ្ចកោណបង្ហាញគោលដៅសម្រាប់មីស៊ីល ATACMS ដែលដឹកជញ្ជូនដោយសម្ងាត់ទៅអ៊ុយក្រែន**អាមេរិក​បញ្ចប់​កញ្ចប់​ថវិកា​យោធា​អ៊ុយក្រែន​តម្លៃ​៦​ពាន់​លាន​ដុល្លារ**សភាសហភាពអឺរ៉ុប ថ្កោលទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើអ៊ីស្រាអែល

បទអត្ថាធិប្បាយ៖ កម្ទេចបាឡុងរបស់ចិនស្មើនឹងបំផ្លាញសមិទ្ធផលវិទ្យាសាស្ត្រនិងសង្គម

ដោយបន្តគំនិតហួសសម័យកាលតាមរយៈការប្រើប្រាស់គោលការណ៍ឯកតោភាគីនិយម អាមេរិកតែងប្រកាន់ខ្ជាប់នូវផ្នត់គំនិតនៃល្បែងមិនអាចឈ្នះទាំងសងខាង (Zero-sum Game) ឬគំនិតអ្នកឈ្នះជាស្តេច(Winner-takes-all) អាមេរិកបានសម្រេចចិត្តខុសឆ្គងជាបន្តបន្ទាប់ ហើយថ្មីៗនេះគឺការសម្រេចចិត្តបាញ់កម្ទេចបាឡុងស៊ីវិរបស់បចិនដែលជាការបំពាននឹងបំណងប្រាថ្នានៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តបម្រើដល់សង្គមមនុស្ស។ ទង្វីដែលកំពុងព្យាយាមទម្លាក់ចំណាត់ថ្នាក់នៃទំនាក់ទំនងរវាងចិននិងអាមេរិក ប្រែក្រឡាស់ស្មារតីនៃជំនួបរវាងប្រមុខដឹកនាំទាំងពីរ កាលពីចុងឆ្នាំ២០២២នៅប្រទេសឥណ្ឌូនេស៊ី ហើយជំនួសមកវិញនូវអរិភាព ភាពមិននឹងនរនៃសន្តិសុខសកល បំផ្លាញផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ ចិននិងអាមេរិកនិយាយដោយឡែក និងបំផ្លាញផលប្រយោជន៍របស់ពិភពលោកនិយាយរួម។

ដោយមិនអើពើនឹងច្បាប់ សណ្តាប់ធ្នាប់ និងគោលការណ៍អន្តរជាតិ រួមជាមួយនឹងទស្សនៈបំផ្លាញសមិទ្ធផលវិទ្យាសាស្រ្តដែលបម្រើដល់ផលប្រយោជន៍មនុស្សជាតិក្នុងការឆ្លើយតបនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ ទើបស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិកដែលតែងចេញនូវសេចក្តីសម្រេចដើម្បីបញ្ឆេះនិងបង្កើនកម្តៅកំហឹងដល់ប្រទេសចិន ជាក់ស្តែងថ្មីៗនេះ រដ្ឋសភាអាមេរិកបានអនុម័ត «សេចក្តីសម្រេចចិត្តស្តីពីប្រទេសចិនប្រើបាឡុងហោះលើដែនអាកាសអាមេរិក» ដែលបង្ហាញចេតនាយ៉ាងប្រត្យក្សដោយឥតលាក់លៀមរបស់អាមេរិកក្នុងការប្រឆាំងនឹងបំណងសុច្ចរិតរបស់ប្រទេសចិនក្នុងការសិក្សាស្រាវជ្រាវពីអាកាសធាតុបំប៉នទស្សនវិជ្ជាអរិយធម៌អេកូឡូស៊ីដើម្បីបម្រើដល់ផលប្រយោជន៍ស៊ីវិល បម្រើដល់ផលប្រយោជន៍នៃសមិទ្ធផលវិទ្យាសាស្រ្ត និងបម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិទាំងស្រុងដោយឥតងាករេ។

ដោយដើរផ្ទុយនឹងបំណងប្រាថ្នារបស់មនុស្សជាតិក្នុងការរួមកម្លាំងគ្នាកសាងសហគមន៍ជោគវាសនារួម អាមេរិកតែងបង្កើត បង្កើន និងបង្កលេសនានាក្នុងការគំរាមកំហែងដល់ប្រទេសដទៃតាមរយៈការប្រើប្រាស់កម្លាំងយោធាដែលមានបំពាក់នូវសព្វាវុធទំនើបដោយរួមមានទាំងការបាញ់ទម្លាក់បាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិនបានចូលក្នុងដែនអាកាសអាមេរិកដោយចៃដន្យដែលបានកើតឡើងដោយករណីប្រធានសក្តិហើយដែលបាឡុងស៊ីវិលរបស់ចិននេះមិនបានក្លាយជាការគំរាមកំហែងណាមួយចំពោះបុគ្គលនិងសន្តិសុខជាតិអាមេរិកនោះទេ។

ដោយមានប្រពៃណីឈ្លានពានអធិបតេយ្យភាពប្រទេសដទៃ ហើយធ្វើសកម្មភាពស៊ើបការណ៍ក្នុងទ្រង់ទ្រាយធំចំពោះប្រទេសដទៃ ឈ្លានពានប្រទេសដទៃដូចករណីកើតឡើងក្នុងឆ្នាំ២០០៣ បើទោះបីជាបេសកកម្មអធិការកិច្ចអន្តរជាតិដឹកនាំដោយលោកហាន ប្ល៊ីចស៍ (Hans Blix) និងលោកមហាម៉េដ អេលបារ៉ាដាយ (Mohamed ElBaradei) ត្រូវបានបញ្ចប់ ដោយបានធ្វើសេចក្តីសន្និដ្ឋានថា «គេមិនបានរកឃើញភស្តុតាង ឬតំរុយជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ថា អ៊ីរ៉ាក់កំពុងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ»នោះក៏ដោយ ក៏អាមេរិកបានលើកទ័ពចូលឈ្លានពានអ៊ីរ៉ាក់ ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ហើយសង្រ្គាមដែលអូសបន្លាយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញភាគច្រើនលើសលុបចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងបានចាត់ទុកការឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣នេះថាជាឧក្រិដ្ឋកម្មសង្រ្គាមថែមទៀតផង។ ក្នុងន័យនេះ យើងនឹងដឹងថាអាមេរិកមានការបារម្មណ៍ហួសហេតុទាក់ទឹងនឹងបាឡុងស៊ីវិលរបស់ចិន ដែលប្រៀបបាននឹងទស្សនៈដែលតែងបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររម្លង រសាយកន្ទុយ» និងទស្សនៈ «ស្វាស៊ីបាយយកទៅលាបមាត់ពពែ» ដែលនេះជាការលេងកលល្បិចនយោបាយប្រឆាំងនិងគំរាមដល់ប្រទេសចិនដែលពិភពលោកបានស្គាល់និងដឹងច្បាសថាប្រទេសចិនគោរពច្បាប់អន្តរជាតិជាប់រហូតមក ហើយប្រទេសចិនតែងគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសណាក៏ដោយ ប្រទេសចិនមានហ្សែនជាប់ជានិច្ចមិនថាក្នុងកាលនិងលំហណា ឬក្នុងនាមជាប្រទេសខ្លាំងប៉ុណ្ណាក៏ដោយ ក៏ប្រទេសចិនគ្មានចេតនាឬបំណងឈ្លានពានទឹកដីនិងដែនអាកាសរបស់ប្រទេសណាមួយនោះឡើយ។

ដោយមិនអាចអត់ទ្រាំនឹងទង្វើខ្វះគុណធម៌ បំពានច្បាប់អន្តរជាតិ ជាន់ឈ្លីកិច្ចខិតខំប្រឹងប្រែងសមិទ្ធផលរួមរបស់មនុស្សជាតិ ទើបប្រទេសចិនតែងប្រកាន់តបទៅវិញដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្រោមទម្រមធ្យោបាយការទូតនិងយន្តការពហុភាគីនិយម ព្រមទាំងប្រកាន់ខ្ជាប់ជានិរន្តរ៍នូវការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសម្រាប់ពិភពលោក។

ជារួមមនុស្សជាតិដែលមានភក្តិភាពសម្រាប់ផលប្រយោជន៍រួម សម្រាប់ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តស្តីពីអាកាសធាតុ នឹងបន្តប្រកៀកស្មារជាមួយចិនប្រឆាំងនឹងអំពើកម្ទេចបាឡុងស៊ីវិលរបស់ប្រទេសចិនពីសំណាក់អាមេរិក ដើម្បីបង្កើតបរិយាកាសល្អប្រសើរឡើងវិញនៃសន្តិសុខសកល និងសុខដុមនីយកម្មដល់មនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង