**បទវិភាគ៖តើសហរដ្ឋអាមេរិកឃោសនាបំប៉ោងម្តងហើយម្តងទៀតនូវអតិរេកសមត្ថភាពផលិតកម្មរបស់ចិនមិនមែនឆ្លុះបញ្ចាំងពីការថមថយចុះរបស់អនុត្តរភាពបែបអាមេរិកទេឬ ?**សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើការបង្ហោះសាររិះគន់គម្រោង ព្រែកជីកហ្វូណនតេជោ**ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងទទួលបានការបញ្ចុះតម្លៃ ២០% រយៈពេល ៦ខែបន្តទៀត**អ្នកនេសាទ ប្រគល់សត្វអណ្តើកសមុទ្រ (ល្មិច) ចំនួន២ក្បាល ជូនខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីលែងចូលសមុទ្រវិញ**ក្រសួងការបរទេស និងអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២**តុលាការខេត្តកំពត សម្រេចបង្កកប្រាក់ក្នុងធនាគារជិត១០០គណនី និងបង្កកទ្រព្យសម្បត្តិជិត ២០០០ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន**សហភាពអង្គការសង្គមស៊ីវិល ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ”**អត្ថាធិប្បាយ៖ ការចោទប្រកាន់អំពីអតិរេកផលិតកម្ម គឺគ្រាន់តែជាលេសដើម្បីរារាំងការរីកចម្រើនរបស់ចិនប៉ុណ្ណោះ**ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតអារ៉ាប់អេហ្ស៊ីប ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា អំពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ**តើការពន្យារបណ្ណបើកបរ ដែលហួសសុពលភាព មានការពិន័យដែរ ឬទេ?**ឯកឧត្តម សេង ទៀង ចុះពិនិត្យទីតាំងសាលាបឋមសិក្សាអន្លង់អក ដើម្បីសាងសង់អគារសិក្សានិងទីចាត់ការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**អគារសិក្សា ថ្នាក់សមាហរណកម្ម សម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ**ឯកឧត្តម គួច ចំរើន និងលោកជំទាវ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅស្រុកស្ទឹងហាវ**ផ្លូវបេតុងអាមេ ៤ខ្សែ នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឲ្យបើប្រាស់ជាផ្លូវការ**ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ដឹកនាំកិច្ចប្រជុំណែនាំស្ដីពីការធ្វើបច្ចុប្បន្នភាព នៃការងារចុះធ្វើអធិការកិច្ចសន្ដិសុខសង្គម នៅតាមបណ្ដាសហគ្រាស គ្រឹះស្ថាន**ព្រះរាជពិធីសង្ឃទាន ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ ព្រះវស្សាគត់ នាបរិវេណវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ**អាមេរិកកំពុងប្រញាប់ប្រញាល់ក្នុងការបញ្ជូនសព្វាវុធទៅកាន់អ៊ុយក្រែន**ឯកឧត្តម ស៊ូ សុជាតិ៖ ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ ក៏កម្ពុជានៅតែបន្តត្រៀមខ្លួនធ្វើការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភារវកម្មនិងហិរញ្ញប្បទានដល់ការរីកសាភាយភាយអាវុធមហាប្រល័យជាថ្មីនាពេលខាងមុខ**សាកលវិទ្យាល័យជាតិមានជ័យ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នារៀបចំវេទិកាស្តីពី«គោលការណ៍ចិនតែមួយ»

បាញ់សម្លាប់មនុស្សនៅខេត្តបាត់ដំបង រត់គេចខ្លួនមកជាយដែនកម្ពុជា-ថៃ ត្រូវនគរបាលឃាត់ខ្លួននៅក្រុងប៉ោយប៉ែត


​ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺយប់មិញ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលជាមុខសញ្ញារត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ពន្ធ័ករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយសួនាំជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបងមកទទួលយកទៅចាត់ការបន្តតាមនីតវិធី។

គួរបញ្ជាក់ថា កាលពីវេ​លា​​ម៉ោង៤និង០០នាទីទៀបភ្លឺនៃ​យប់ថ្ងៃទី​៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ២០​២២ នៅចំណុចសួន​ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ដែលជំហ៊ានដំបូងត្រូវបានគេសន្និដ្ឋានថាជារឿងគំនុំ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ៖ប៊ុន សំណាង

អត្ថបទដែលជាប់ទាក់ទង