**សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ៖ ឧកញ៉ា និងអ្នកឧញ៉ា បានចូលរួមចំណែកកសាងសាលារៀន និងសមិទ្ធផលជាច្រើនសម្រាប់ប្រជាជន**សម្ដេចតេជោ៖ តម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាធំធេងណាស់ ដើម្បីជួយដល់កុមារ**សម្តេចតេជោ ប្រាប់វៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ**សម្តេចតេជោ៖ តួនាទីរបស់ខ្ញុំ ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា**សម្តេចតេជោ៖ ពេលមានគ្រោះមហន្តរាយផ្សេងៗ អ្នកមាននៅស្រុកខ្មែរ នាំគ្នាបរិច្ចាគថវិកាជួយជាតិ**សម្តេចតេជោ ប្រាប់មេដឹកនាំលោកខាងលិចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលមិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ**សម្តេចតេជោ៖ ស័ក្តិសមណាស់ ដែលខ្ញុំដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ**សម្តេចតេជោ៖ បើមិនធ្វើព្រែកជីកហ្វូណន-តេជោនេះទេ កម្ពុជានៅតែពឹងដង្ហើមគេដក**សម្តេចតេជោ៖ ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹក ពីព្រែកជីកនេះសម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅ**សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា**សម្តេចតេជោ អំពាវនាវឲ្យឧកញ៉ា និងអ្នកឧកញ៉ា រួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឲ្យបាន ប្រសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់**សម្តេចតេជោ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់តាមវៀតណាម និងបង់ថ្លៃបន្ថែម**សម្តេចតេជោ មិនរុញឱ្យប្រជាជនកម្ពុជាស្អប់វៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា**សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ ជាមួយអ្នកណា ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន**សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្តីពីការបន្ថែមម៉ោងធ្វើការបស់ក្រសួង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពី “ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា”**នាវាផ្ទុកយន្តហោះអាមេរិក George Washington នឹងចាកចេញទៅ Yokosuka

បារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាខែសីហា ឆ្នាំ២០២៣។

ក្រសួងការបរទេសបានឱ្យដឹងទៀតថា សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការសកម្មភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ឯកឧត្ដម មាស សោភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង និងពង្រឹងគ្រឹះនៃទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស្អិតរមួត រវាងកម្ពុជា-បារាំង ជាពិសេសវិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ ការពារជាតិ បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី ឱ្យកាន់តែរីកចម្រើនល្អប្រសើរ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងន័យរួមគ្នា ដោះស្រាយបញ្ញាសកល និងការពិនិត្យមើលមធ្យោបាយរួមនានា ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ និងមានការធានាដល់អធិបតេយ្យ និងឯករាជ្យពេលលេញនៃបណ្តារដ្ឋទាំងអស់។

ឯកឧត្ដម មាស សោភ័ណ្ឌបន្តថា ក្នុងដំណើរអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំងលើកទី១នេះ សម្តេចធិបតី អមដោយគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានកម្មវិធីមួយចំនួន ក្នុងនោះក៏មានការទទួលជំនួបសម្តែងការគួរសមរបស់បណ្តាក្រុមហ៊ុនបារាំងធំៗ មួយចំនួនទៀតផងដែរ ដូចជា៖ ១. ក្រុមហ៊ុន CMA CGM, ២. ក្រុមហ៊ុន LVMH, ៣. ក្រុមហ៊ុន Ecole 42 និង៤. ក្រុមហ៊ុន PL Vista។

ឯកឧត្ដមប្រធានក្រុមអ្នកនាំពាក្យបន្ថែមថា សម្តេចធិបតី នឹងដឹកនាំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ហើយគ្រោងនឹងអញ្ជើញមកដល់រាជធានីភ្នំពេញវិញ នៅវេលារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង