**សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន**សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្តីពីការបន្ថែមម៉ោងធ្វើការបស់ក្រសួង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពី “ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា”**នាវាផ្ទុកយន្តហោះអាមេរិក George Washington នឹងចាកចេញទៅ Yokosuka**អាជ្ញាធរខេត្តស្ទឹងត្រែង ហាមដាច់ខាតការនេសាទ​ ប្រើឧបករណ៍ឆក់នារដូវបិទនេសាទ**គ.ជ.ប ណែនាំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យគម្រោងស្តារឡើងវិញប្រឡាយមេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តព្រៃវែង**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយកំដៅការពារបរិស្ថាន**សម្ដេចធិបតី ឲ្យត្រៀមរៀបចំការងារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ប្រមុខរាជរដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព**សម្តេចធិបតី ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ដោយកាត់បន្ថយផលប៉ះពាល់នានាអាចកើតមាន**សម្ដេចធិបតី ណែនាំឲ្យរៀបចំឯកសារ វាយតម្លៃអំពីវឌ្ឍនភាពការងារ បន្ទាប់ពីជំនួបរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីខែវិច្ឆិកាឆ្នាំ២០២៣**សម្តេចមហាបវរធិបតី សប្បាយរីករាយចំពោះពលរដ្ឋដែលនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងច្រើនកុះករក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅ**គណៈរដ្ឋមន្ត្រី សម្រេចអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា**លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត**សម្តេចធិបតី ណែនាំឲ្យពិនិត្យ និងកែសម្រួលជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាព**សមាជិកសភាអាស៊ី និងប៉ាស៊ីហ្វិក​ ប្តេជ្ញាចិត្តជាថ្មីម្តងទៀត ក្នុងកិច្ចសហការជាមួយដៃគូដើម្បីអនុវត្ត ICPD30**អភិបាលខេត្តស្វាយរៀង បញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ រយៈពេល ៤ថ្ងៃ នៅទីក្រុងព្រុចសែល

ប.ស.ស កម្ពុជា ចុះ MOU ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET)

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គមដែលអាចសម្របខ្លួនបាន (Strengthening adaptive social insurance)។

ពិធីចុះ MOU ដ៏មានសារៈសំខាន់ខាងលើនេះ មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. តំណាងឱ្យភាគី ប.ស.ស. កម្ពុជា លោក Rémy RIOUX ជានាយកប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) តំណាងឱ្យភាគី AFD ព្រមទាំងលោកស្រី កែវ សុជាតា តំណាងឱ្យអង្គការហ្គ្រេត (GRET) ប្រចាំកម្ពុជា។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ក្នុងពិធីចុះ MOU ខាងលើ ឯកឧត្តមបានថ្លែងថា៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី នាពេលនេះ គឺជាស្ពានក្នុងការរួមចំណែកជួយឱ្យ ប.ស.ស. កម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមក្នុងការពង្រីកសក្តានុពលនៃការអនុវត្តរបបសន្តិសុខសង្គមឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព ពិសេសអាចគ្របដណ្តប់ទៅដល់វិស័យកសិកម្ម ក្នុងការការពារហានិភ័យ ដែលអាចកើតឡើងក្នុងកំឡុងពេលមានវិបត្តបច្ចេកវិទ្យា និងបម្រែបម្រួលអាកាសធាតុ ដើម្បីរក្សាបាននូវស្ថិរភាពប្រាក់ចំណូល។

ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្តេជ្ញាខិតខំសម្រេចឱ្យបានជោគជ័យទៅតាមគោលបំណងដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីចែករំលែកនូវចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅផ្សេងៗទៀតផងដែរ។

លោក Rémy RIOUX ជានាយកប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបញ្ជាក់ដែរថា៖ គោលបំណង ក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងគ្នានាពេលនេះ គឺផ្តោតសំខាន់ទៅលើការកំណត់អត្តសញ្ញាណ ដែលជាជម្រើសជាក់ស្តែងសម្រាប់បន្តការធានារ៉ាប់រងប្រកបដោយនិរន្តរភាពនៃការធានារ៉ាប់រងសង្គមទៅលើប្រជាជនក្រុមគោលដៅ។

គួរឱ្យដឹងផងដែរថា៖ នាពេលបច្ចុប្បន្ននេះ ប.ស.ស. កម្ពុជា និងអង្គការហ្រ្គត (GRET) កំពុងអនុវត្តគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូលនិធិ Weave Our Future ដើម្បីរួមចំណែកពង្រីកវិសាលភាពការគ្របដណ្តប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព សម្រាប់ក្រុមជនគោលដៅចំនួនពីរក្រុមគឺ (ទី១) សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង (ទី២) សមាជិកសមាគមអ្នកបម្រើការងារក្នុងផ្ទះ (ADW) នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង