**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ស្នើឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត ត្រូវចេះជួយគ្នា សហការគ្នា និងសាមគ្គីភាពគ្នា**អភិបាលខេត្តកំពត អនុញ្ញាតឱ្យលោក SantaKH ចូលជួប ដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអារ៉ាប់អេហ្ស៊ីប ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**ឧត្តមសេនីយ៍ឯក ងួន ស្រេង បើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបប្រជុំជាមួយអភិបាលក្រុង Kempten និងមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់**ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្ត**ខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ២០២៤-២០២៨**ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងប្រកាសតែងតាំង នាយកបណ្តោះអាសន្ន នៃវិទ្យាល័យពោធិ៍សាត់**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមលើកទី១០ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត**បទវិភាគ៖តើសហរដ្ឋអាមេរិកឃោសនាបំប៉ោងម្តងហើយម្តងទៀតនូវអតិរេកសមត្ថភាពផលិតកម្មរបស់ចិនមិនមែនឆ្លុះបញ្ចាំងពីការថមថយចុះរបស់អនុត្តរភាពបែបអាមេរិកទេឬ ?**សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានធ្វើការបង្ហោះសាររិះគន់គម្រោង ព្រែកជីកហ្វូណនតេជោ**ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងទទួលបានការបញ្ចុះតម្លៃ ២០% រយៈពេល ៦ខែបន្តទៀត**អ្នកនេសាទ ប្រគល់សត្វអណ្តើកសមុទ្រ (ល្មិច) ចំនួន២ក្បាល ជូនខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីលែងចូលសមុទ្រវិញ**ក្រសួងការបរទេស និងអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២**តុលាការខេត្តកំពត សម្រេចបង្កកប្រាក់ក្នុងធនាគារជិត១០០គណនី និងបង្កកទ្រព្យសម្បត្តិជិត ២០០០ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន**សហភាពអង្គការសង្គមស៊ីវិល ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ”**អត្ថាធិប្បាយ៖ ការចោទប្រកាន់អំពីអតិរេកផលិតកម្ម គឺគ្រាន់តែជាលេសដើម្បីរារាំងការរីកចម្រើនរបស់ចិនប៉ុណ្ណោះ**ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតអារ៉ាប់អេហ្ស៊ីប ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា អំពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ**តើការពន្យារបណ្ណបើកបរ ដែលហួសសុពលភាព មានការពិន័យដែរ ឬទេ?

ពលរដ្ឋក្រីក្រ គ្រួសារអតីតយុទ្ធជន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកស្ទោង បានទទួលអំណោយ របស់ឧត្ដមសេនីយ៍ឯង ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានដឹកនាំសហការីរួមជាមួយអជ្ញាធរដែនដី នាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២០គ្រួសារ នៅភូមិឈើទាល និងភូមិស្រោមដៃក ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងបងប្អូនអតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលភូមិឃុំយើងកំពុងរកផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងធ្វើឲ្យខូចខាតផលដំណាំ និងលិចលង់ផ្ទះសម្បែងមួយចំនួន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារអតីតយុទ្ធជន ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបស្អាត រស់នៅស្អាត បង្ការជំងឺដង្កាត់ផ្សេងៗ នឹងត្រូវយកចិត្តទុកដាក់បង្កបង្កើតផលពិសេសដំណាំស្រូវ ក្នុងពេលរដូវទឹកសម្រកខាងមុខនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនថា អំណោយដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅពេលនេះ គឺជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ គ្រឿងឧបភោគបរិភោគជាច្រើនទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង