**ឃាតកចាក់សម្លាប់ស្រ្តីម្នាក់យ៉ាងព្រៃផ្សៃ នៅខណ្ឌពោធិ៍សែនជ័យ ព្រោះខឹងជនរងគ្រោះមានប្តី និងមានកូន មិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់**មន្ទីរសុខាភិបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីករណីពុលនំបញ្ចុក បណ្តាលឱ្យពុលមនុស្ស ចំនួន ១៦នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០-២៧ ខែមេសា**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំស្តីពី ការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់**ឯកឧត្តម ហេង សួរ៖ កូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជា អាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ**មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ពាក្យបណ្ដឹងអនាមិកពុំត្រូវបានចាត់ទុកជាពាក្យបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយនោះទេ**ក្រសួងផែនការ បើកវគ្គបណ្ដុះបណ្តាលមន្ត្រីប្រចាំតំបន់ មន្ត្រីជំនួយការតំបន់ និងមន្ត្រីត្រួតពិនិត្យ សម្រាប់អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤**ប្រកាសចូលកាន់តំណែង អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ**នគរបាលបើកប្រតិបត្តិការ បង្ក្រាបក្រុមចោរឆក់វាយប្លន់យកម៉ូតូបាន៦នាក់ និងបន្តចាប់ខ្លួនបក្ខពួកបន្ថែមទៀតនៅក្រុងតាខ្មៅ**ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ ធ្លាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីផលិត ដឹកជញ្ជូនជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត**ព្រះចៅអធិការវត្តគិរីជុំចំការខ្នុរ រៀបចំពិធីខមាទោស ស្រង់សម្អាតព្រះពុទ្ធរូប និងស្រង់ទឹកប្រគេនព្រះសង្ឃ នៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ**គណៈកម្មការវត្តអម្ពរនារាមបឹងត្រាវ រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**នគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនជនសង្ស័យម្នាក់ មាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ**អគ្គលេខាធិការអាស៊ាន ផ្ញើសារអបអរសាទរជូននាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន**ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជំនួសឧត្តមសេនីយ៍ទោ ខូវ លី**ពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ត្រូវនគរបាលស្ទាក់ឃាត់យកមកអប់រំ**កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានកៀរកិនបង្ហាប់ និងស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តទំនប់លោក ក្នុងខេត្តឧត្តរមានជ័យ**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសពីលទ្ធផលនៃអង្គសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹក៖ ទស្សនវិស័យពីកម្ពុជា

យោធិនសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ និង ឯកឧត្តម ឧត្តមសេនីយ៍ កុយ ដោក អតីតមេបញ្ជាការជំនាន់ទី១ (ពីឆ្នាំ១៩៨៨-១៩៨៩) បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ សូមសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសំណេះសំណាលសួរសុខទុក្ខអតីតយោធិនសោធននិវត្តន៍ ពិការ ដែលបានចេញពីជួរទៅរស់នៅតាមមូលដ្ឋាន។

នៅក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ កុយ ដោក អតីតមេបញ្ជាការជំនាន់ទី១ បានមានប្រសាសន៍ថា យោធិននៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ គ្រប់ជំនាន់ បានខិតខំពុះពារគ្រប់ឧបសគ្គ ម្នាក់ៗឆ្លងកាត់ប្រយុទ្ធស្ទើរាប់មិនអស់ ខ្លះបាត់បង់ជីវិត ខ្លះពិការដៃ ជើង រហូតមកដល់សព្វថ្ងៃ ប្រទេសមានសុខសន្តិភាព នេះគឺពិតជាបានមកដោយការលះបង់របស់យោធិនយើងគ្រប់ៗ ជំនាន់។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ថា ទោះបីបងៗបានចប់តួនាទី និងភារកិច្ចការពារជាតិក្តី ក៏គុណបំណាច់ធំធេងនេះ មនុស្សជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ ព្រោះយោធិនសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ធំធេងចំពោះជាតិ មាតុភូមិ និងសូមបន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមិន្ទ ដោយធ្វើខ្លួនឲ្យល្អ និងសម្របរស់នៅជាមួយអាជ្ញាធរមូលដ្ឋាន និងរក្សាបានសណ្តាប់ធ្នាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សូមបងៗ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។

ជាទីបញ្ចប់ ឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកនូវអំណោយមួយចំនួនចែកជូនយោធិនចូលសោធននិវត្តន៍ យោធិនពិការ ចំនួន ១៦៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥០ ០០០រៀល ចំពោះអតីតយោធិនសោធននិវត្តន៍ ពិការ ក្រីក្រ ចំនួន ២០នាក់ ទទួលបានការឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម មី; ត្រីខ; ទឹកស៊ីអ៉ីវ; ទឹកត្រី៕

អត្ថបទដែលជាប់ទាក់ទង