**ឯកឧត្តម ឈិន ឃិនដារ៉េត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែ ស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨**រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”**ប៉ូលិស​តួ​ក​គី​ឃាត់ខ្លួន​សមាជិក IS ចំនួន ១១​នាក់​​ដែលសង្ស័យថាជាក្រុមរដ្ឋឥស្លាម**ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែមេសា តំបន់មួយចំនួននិងរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី**ប្រទេសចិនចងក្រងបញ្ជីសារពើភណ្ឌប៉ាតង់ចំនួន ៩១៤,០០០**រុស្ស៊ី​បាន​វេតូ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ UN ​ស្តីពី​អាវុធ​ប្រល័យ​លោក​ក្នុង​លំហ​អាកាស**ចិនបង្ហាញនាវិក Shenzhou-18 សម្រាប់បេសកកម្មស្ថានីយអវកាស**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤**លោក Xi Jinping អំពាវនាវឱ្យទីក្រុង Chongqing សរសេរជំពូករបស់ខ្លួននៅក្នុងទំនើបកម្មរបស់ចិន**រដ្ឋសហភាពអឺរ៉ុបគាំទ្រផែនការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន**នៅរសៀលនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២០០លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»**ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្ត របស់អគ្គាធិការដ្ឋាន**សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាករក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍**សហភាពអឺរ៉ុប សន្យាបន្តជួយកម្ពុជាលើការឆ្លើយតបទៅនឹងបញ្ហាសកលនៃការប្រែប្រួលអាកាសធាតុ**សម្តេច ឃួន សុដារី៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក**ជនជាតិអាមេរិកភាគច្រើនជឿថា វ៉ាស៊ីនតោនមានចិត្តសប្បុរសពេកចំពោះដៃគូបរទេស**លោក Macron ចង់​ឲ្យ​លោក von der Leyen ជំនួស​តំណែង**Soros បាន​បរិហារ​ជុំវិញ​គម្រោង​ទិញ​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ**អាមេរិក​បាន​បញ្ជូន​មី​ស៊ី​ល ATACMS ជា​សម្ងាត់​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​​បាន​បញ្ជូន​មី​ស៊ី​ល ATACMS ជា​សម្ងាត់​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​

រដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូន ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា បន្ទាប់មកប្រធានរដ្ឋសភាទំាងពីរបានជួបពិភាក្សាការងារទ្វេរភាគីក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០និង៤១ ព្រមទំាងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។

ឯកឧត្តមប្រធានរដ្ឋសភាថែមទាំងបានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀននិងបទពិសោធន៍សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរបានគំាទ្រចំពោះ វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នទៅវិញទៅមក។​

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងប្រជាជនប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភានេះ។
សម្តេចមានសេចក្តីសោមនស្សរីករាយ ជាខ្លំាងដែលឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចចាត់ទុកការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។

នៅក្នុងជំនួបទ្វេភាគីនេះប្រធានរដ្ឋសភាប្រទេសទំាងពីរបាន ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទំាងពីរទៅវិញទៅមក។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង​ ៕

 

អត្ថបទដែលជាប់ទាក់ទង