**ក្រសួងបរិស្ថាន បើកយុទ្ធនាការ «ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» នៅក្រុងសិរីសោភ័ណ**ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រុយណេ នឹងយាងមកសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូនពៅ នៅថ្ងៃ២៩ មេសា**សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ៖ ឧកញ៉ា និងអ្នកឧញ៉ា បានចូលរួមចំណែកកសាងសាលារៀន និងសមិទ្ធផលជាច្រើនសម្រាប់ប្រជាជន**សម្ដេចតេជោ៖ តម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាធំធេងណាស់ ដើម្បីជួយដល់កុមារ**សម្តេចតេជោ ប្រាប់វៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ**សម្តេចតេជោ៖ តួនាទីរបស់ខ្ញុំ ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា**សម្តេចតេជោ៖ ពេលមានគ្រោះមហន្តរាយផ្សេងៗ អ្នកមាននៅស្រុកខ្មែរ នាំគ្នាបរិច្ចាគថវិកាជួយជាតិ**សម្តេចតេជោ ប្រាប់មេដឹកនាំលោកខាងលិចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលមិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ**សម្តេចតេជោ៖ ស័ក្តិសមណាស់ ដែលខ្ញុំដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ**សម្តេចតេជោ៖ បើមិនធ្វើព្រែកជីកហ្វូណន-តេជោនេះទេ កម្ពុជានៅតែពឹងដង្ហើមគេដក**សម្តេចតេជោ៖ ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹក ពីព្រែកជីកនេះសម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅ**សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា**សម្តេចតេជោ អំពាវនាវឲ្យឧកញ៉ា និងអ្នកឧកញ៉ា រួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឲ្យបាន ប្រសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់**សម្តេចតេជោ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់តាមវៀតណាម និងបង់ថ្លៃបន្ថែម**សម្តេចតេជោ មិនរុញឱ្យប្រជាជនកម្ពុជាស្អប់វៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា**សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ ជាមួយអ្នកណា ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន**សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្តីពីការបន្ថែមម៉ោងធ្វើការបស់ក្រសួង

រាជរដ្ឋាភិបាលកម្ពុជា ខិតខំធ្វើឲ្យសាសនាទាំងអស់ ទទួលបានការគាំពារ និងលើកទឹកចិត្តសុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើយ៉ាងណាឲ្យសាសនាទាំងអស់ ទទួលបានការគាំពារ ធានា និងលើកទឹកចិត្តសុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្ដិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីពិសារអាហារស្រាយ​បួសខែរ៉ាម៉ាឌន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

សម្ដេចធិបតីលើកឡើងថា កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។ នេះមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅប្រទេសកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត។

សម្ដេចធិបតី បន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប ក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម។

ជាមួយគ្នានេះ សម្ដេចធិបតីគូសបញ្ជាក់ថា សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ ។ល។ ខណៈកន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ, នៅតាមមន្ទីរពេទ្យរដ្ឋ, នៅតាមរោងចក្រ, សណ្ឋាគារ, ផ្សារធំៗមួយចំនួន, ជាពិសេស នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង