**ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនមកកាន់កម្ពុជា ចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី ក្នុងការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី**គយ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ជាង ៤តោន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស**ខុទ្ទកាល័យសម្តេចធិបតី បង្ហាញលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ**សម្តេចធិបតី ស្នើឱ្យឡាវ រិះរកវិធីធានានៃការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា ប្រកបដោយនិរន្តរភាព**ប្រធានរដ្ឋឡាវ៖ ទោះបីពិភពលោក និងតំបន់មានរឿងអ្វីកើតឡើងក៏ដោយ ក៏ឡាវនៅតែរក្សាទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា**យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី២៦-២៧ មេសា ខាងមុខ**សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលការសុំទោសរបស់លោក ជា ប៉ូច ក្រោយប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់**អព្យាក្រឹត របស់ប្រទេសស្វីស រារាំងទ្រព្យសម្បត្តិរុស្ស៊ីចំនួន ១៤ ពាន់លានដុល្លារ**សម្ដេចធិបតី អរគុណចំពោះឡាវ ដែលចាត់ទុកកម្ពុជាជាមិត្តល្អ និងបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត លើវិស័យថាមពល កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ**បក្ស​ប្រឆាំង​ឥណ្ឌា​ទាមទារ​ឲ្យ​ចាត់​វិធានការ​ប្រឆាំង​នឹង​លោក Modi សម្រាប់​ការ​លើក​ឡើង​ដ៏ចម្រូងចម្រាស**ហេតុអ្វីបានជាលោកខាងលិចអស់សង្ឃឹមក្នុងការមានឥណ្ឌានៅក្នុងកិច្ចប្រជុំកំពូលអ៊ុយក្រែនដែលរុស្ស៊ីបានបដិសេធ?**អ្នកជំនាញ៖លំហូរ​ជន​ចំណាក​ស្រុក​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​ប្រាក់​បៀវត្សរ៍​សម្រាប់​ជនជាតិ​រុស្ស៊ី**ព្រះមហាក្សត្រ ប្រទានពិធីលាងសាយភោជន៍ជូនប្រធានរដ្ឋឡាវ និងលោកជំទាវ នៅព្រះបរមរាជវាំង**អាមេរិក​បដិសេធ​កិច្ចព្រមព្រៀង​នាវាមុជទឹក​នឹង​បង្ក​ឲ្យ​មានការ​ប្រណាំង​សព្វាវុធ**អ្នកការទូតជាន់ខ្ពស់៖សហរដ្ឋអាមេរិកមានបញ្ហាដោយ ភាពស្និទ្ធស្នាល របស់រុស្ស៊ីចំពោះកូរ៉េខាងជើង**មេដឹកនាំអាឡឺម៉ង់ប្រាប់ពូទីនថាគាត់មិនអាចដកស្រង់ទស្សនវិទូរឿងព្រេងនិទានបានទេ។**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានពិធីលៀងសាយភោជន៍ជូន ប្រធានរដ្ឋឡាវ**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមស្តាប់បទបង្ហាញស្តីពី”ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការពហុកម្រិតនៅក្នុងវិស័យសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ”

វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាបន្តទៀត។

បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។

មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។ ជាមួយគ្នានោះ នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជានៅឡើយ។

គិតត្រឹមថ្ងៃទី០១ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងបានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះការចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុពី ៦ឆ្នាំ ដល់១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ បានជាង ១០០ភាគរយ និងអាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។ ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ៩លាននាក់, ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង ៣០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាបន្តផ្តល់ដូសជំរុញជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ដោយមិនគិតថ្លៃនោះឡើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញបន្តទៀត នៅពេលដល់ពេលត្រូវចាក់ ដើម្បីបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយការពារជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង