**ព្រោះតែគំនុំ បុរសម្នាក់ត្រូវអ្នកជិតខាងចូលកាប់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ**អគ្គទេសាភិបាលធនាគារជាតិ ផ្ដល់អនុសាសន៍គន្លឹះ ៥ចំណុច ដល់សមាគមធនាគារ ក្នុងការពង្រឹងស្ថិរភាព ភាពធន់ និងនិរន្តរភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា**អ្នកនាំពាក្យ៖ ការហៅតាមវីដេអូ រវាងប្រមុខការពារជាតិចិន និងអាមេរិក មានសារៈសំខាន់ជាវិជ្ជមាន ក្នុងការរក្សាស្ថិរភាពជារួមនៃទំនាក់ទំនងយោធា**ស្ថាបត្យករកូរ៉េ កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម ឱ្យមានភាពប្រសើរឡើងវិញ**បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២ ចំនួន៥០នាក់**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខេត្តទាំង០៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**គណៈប្រតិភូរដ្ឋសភាកម្ពុជា​ បន្តចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅឡាវ**ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ**ទីក្រុងមូស្គូបានចេញការព្រមានការទូតទៅកាន់ទីក្រុងវ៉ាស៊ីនតោន**រុស្ស៊ី បង្កកទ្រព្យសកម្មរបស់ធនាគារធំជាងគេរបស់អាមេរិក**សភាសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតធនាគារចំនួន ១៣ សម្រាប់ការឃុបឃិតនៅថ្ងៃទី ៦ ខែមករា**មន្ទីរបញ្ចកោណបង្ហាញគោលដៅសម្រាប់មីស៊ីល ATACMS ដែលដឹកជញ្ជូនដោយសម្ងាត់ទៅអ៊ុយក្រែន**អាមេរិក​បញ្ចប់​កញ្ចប់​ថវិកា​យោធា​អ៊ុយក្រែន​តម្លៃ​៦​ពាន់​លាន​ដុល្លារ**សភាសហភាពអឺរ៉ុប ថ្កោលទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើអ៊ីស្រាអែល**ពូទីន ថ្លែងទៅកាន់អ្នកដឹកនាំធុរកិច្ច អំពីកម្លាំងសេដ្ឋកិច្ច គោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ី**អាល្លឺម៉ង់​ចំណាយ​រាប់ពាន់លាន​ដើម្បី​ជំនួស​ថាមពល​នុយក្លេអ៊ែរ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី CONFEMEN លើកទី៦០ ក្រោមប្រធានបទ ការអប់រំចំណេះដឹងទូទៅ ការអប់រំបច្ចេកទេស និងការតម្រង់ទិសឆ្ពោះទៅរកមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា**ឯកឧត្ដមទេសរដ្ឋមន្ត្រី ថោង ខុន ផ្ដល់អនុសាសន៍ ៤ចំណុច ជំរុញឱ្យការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប-អង្គរ**យុទ្ធនាការ​កុំព្យូទ័រ​នៃការផ្លាស់ប្តូរ ក្រោម​ប្រធានបទ “ចាស់សម្រាប់អ្នក ថ្មីសម្រាប់ខ្ញុំ”**សម្ដេចធិបតី ចេញសារាចរស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

សមាគមមិត្តភាពកម្ពុជា-ចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេស


ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមមិត្តភាពកម្ពុជា-ចិននិងសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេសបានបើកកិច្ចប្រជុំដើម្បីបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពក្រោមក្របខណ្ឌសង្គមស៊ីវិល
ក្នុងគោលដៅបំពេញការងារជាក់ស្តែងឆ្លើយតបទៅនឹងការចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅមូលដ្ឋាន។

ឯកឧត្តម ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានជម្រាបជូនសមភាគី ឯកឧត្តម ហុង លីវ ប្រធានសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេស ថា កម្ពុជានិងចិនតែងគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយ និងសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។ ឯកឧត្តមបានសាទរនឹងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម លី ឃឺឈែង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងពីរ។ ឯកឧត្តមក៏បានរំលេចពីតួនាទីដ៏សំខាន់របស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្រោមការដឹកនាំរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រៀបដូចជាដែកឆក់ដ៏មានសក្តានុពល និងជាដៃគូសហការដ៏ជិតស្និទ្ធរបស់បណ្តាសង្គមស៊ីវិលនានាទាំងក្នុងប្រទេសកម្ពុជា ទាំងក្នុងប្រទេសចិន ដើម្បីបង្កើនកាលានុវត្តភាពដល់យុវជនកម្ពុជានិងយុវជនចិននៅខេត្តស៊ីឈាន់ក្នុងការផ្លាស់ប្តូរពុទ្ធិនិងបទពិសោធន៍ក្នុងបរិបទបដិវត្តន៍៤.0 ព្រមទាំងពង្រីកទាំងគុណភាពនិងទាំងបរិមាណកាន់តែច្រើននៃអ្នកចូលរួមសង់ស្ពានមេត្រីភាពរវាងប្រជាជាតិយើងទាំងពីរ។

ឯកឧត្តម Hong Liu ប្រធានសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេសបានគូសបញ្ជាក់ថា បច្ចុប្បន្ន អ័ព្ទនៃជំងឺCovid-19 ជម្លោះប្រដាប់អាវុធ វិបត្តិស្បៀងអាហារ វិបត្តិជនភៀសសឹក សុទ្ធសឹងជាកង្វល់ដ៏ធំរបស់មនុស្សជាតិ ហើយដែលមិត្តចិនតែងបានចូលរួមដល់ការចូលរួមក្នុងដំណោះស្រាយរបស់ពិភពលោក។ វត្តមានរបស់លោក Xi Jinping ក្នុងវេទិកាG20 និង APEC ពិតជាកត្តាលីករដ៏សំខាន់នៅក្នុងការបង្កើនល្បឿនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាគោលដៅដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាទាមទារឲ្យមាននូវកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិពីមួយជំនាន់ទៅមួយជំនាន់។

មុនបិទបញ្ចប់ជំនួបពិភាក្សានេះ សង្គមស៊ីវិលកម្ពុជានិងចិនបានឯកភាពគ្នាក្នុងការបង្ហាញឆន្ទៈត្រៀមខ្លួនរួចជាស្រេចជាមួយបណ្តាប្រទេសទាំងអស់ដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យដើម្បីបង្កើនតួនាទីកាន់តែសំខាន់និងសកម្មរបស់សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរចូលរួមក្នុងការរឹតចំណងមេត្រីភាពនៃការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជនឱ្យកាន់តែល្អប្រសើរក្រោមម្លប់មិត្តភាពដែកថែបរវាងកម្ពុជានិងចិនដោយផ្តោតលេីផែនការសកម្មភាពសម្រាប់ខួប៦៥ឆ្នាំ ទំនាក់ ទំនង ការទូតរវាងកម្ពុជានិងចិនក្នុងឆ្នាំ២០២៣ ស្របនឹងទស្សនៈជនជាតិចិនដែលធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ការបើកចំហនិងការរួមបញ្ចូលគ្នា បានធ្វើឲ្យមិត្តភាពរវាងប្រជាជាតិយើងទាំងពីរនិយាយរួម រវាងសមាគមយើងទាំងពីរនិយាយដោយឡែកបានបង្កើនឫទ្ធានុភាពក្នុងការចែករំលែកផ្លែផ្កានៃការអភិវឌ្ឍទៅវិញទៅមក៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

 

អត្ថបទដែលជាប់ទាក់ទង