**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់**ឯកឧត្តម ចាយ បូរិន ចុះពិនិត្យនិងសិក្សាស្វែងយល់ទីតាំងដីគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ស្ថិតនៅខេត្តសៀមរាប**ឯកឧត្ដម ខ្វៃ អាទិត្យា៖ ការផ្សព្វផ្សាយមួយចំនួនលើការសិក្សារបស់បរទេស ទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ជាការផ្សព្វផ្សាយ មិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល ជំរុញក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ច ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស**ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់នូវសំណូមពរ និងបញ្ហាប្រឈម**សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ អ៊ុំ ផារ៉ាន់ ភរិយាឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេច**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ, ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ឯក ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន១៤រូប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជាង១០ឆ្នាំ TYDA បានខិតខំបង្ខិតសេវាព្យាបាលឱ្យបានកៀកមូលដ្ឋានរស់នៅរបស់ពលរដ្ឋ និងដោយឥតគិតថ្លៃ ពោពេញដោយស្នាមញញឹម និងទឹកចិត្តចេញពីក្រអៅបេះដូង**ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយរូបភាពបង្ហាញភាពឃោរឃៅ**ជួរភ្នំក្រឡាពស់ កំពុងក្លាយជាកំណប់ទ្រព្យធម្មជាតិ សម្រាប់ពលរដ្ឋខ្មែររស់នៅតំបន់នោះ ពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនៃផ្លែសំរង ដើម្បីទទួលបានចំណូលទ្រទ្រង់ជីវភាព**ស្ពានយោលតាដេស ដែលទឹកជំនន់ហូរដាច់ បង្កការរាំងស្ទះដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្ស ត្រូវសម្តេចតេជោ និងសម្តេចធិបតី សម្រេចឱ្យសាងសង់ឡើងវិញ**អាជ្ញាធរមីន ​និងប្រធាន UN-ESCAP រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP មុននឹងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០**រដ្ឋមន្ត្រី កែវ រតនៈ និងទូ​ត​ឥណ្ឌា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង**នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូ ១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៨រូប**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅប្រទេសបារាំង**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវែលសេឡង់ លើកទី៣១ នៅទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក កែវ សុខុម មេឃុំសំរោង ស្រុកត្រាំកក់**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រជុំស្រាវជ្រាវ កែតម្រូវ និងមោឃភាពទិន្នន័យអត្តសញ្ញាណបុគ្គល និងនិរាករណ៍ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់នៅកម្ពុជា**សម្តេចធិបតី៖ អគារវះកាត់ថ្មីនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មានសមត្ថភាពវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយ

ស្នងការភ្នំពេញ កោះហៅអធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋនៅក្នុងហាងផឹកស៊ីមួយកន្លែងក្នុងសង្កាត់និរោធ មកបំភ្លឺ និងធ្វើកិច្ចសន្យា

ភ្នំពេញ៖ លោកអធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋនៅក្នុងហាងផឹកស៊ីមួយកន្លែងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅមកបំភ្លឺ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកទៅលើករណីមានលោកអធិការរងគរបាលខណ្ឌច្បារអំពៅម្នាក់ គឺលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលមានជម្លោះជាមួយប្រជាពលរដ្ឋឈ្មោះ ពៅ ចន្ទតារាពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងការចោទប្តឹងពីគូរទំនាស់ឈ្មោះ ពៅ ចន្ទតារាពេជ្រពីបទហិង្សានិងគម្រាម ឱ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យបុគ្គលិក នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

បើយោងតាមការបំភ្លឺពីលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា និងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកវសេនីយ៍ទោពេជ្រ សុគន្ធារ៉ា បានចប់ម៉ោងការងារហើយទៅផឹកស៊ីជាមួយមិត្តភក្តិ ក៏បាននាំឱ្យមានទំនាស់ជាមួយប្រជាពលរដ្ឋ ។

ដោយពិនិត្យឃើញការខុសឆ្គងរបស់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ាបែបនេះ ការិយាល័យបុគ្គលិកសុំគោលការណ៍ពីឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់សាមីខ្លួនធ្វើកិច្ចសន្យា ព្រមានជាលើកទី១ ហើយបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កះពាល់កិត្តិយសនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង