ហុងគ្រី ចាប់ខ្លួនជនជាតិន័រវេស ពីបទរៀបចំគ្រោងសម្លាប់រង្គាល
បរទេស៖ អាជ្ញាធរហុងគ្រីបានចាប់ខ្លួនបុរសជនជាតិន័រវេសអាយុ ៤៥ ឆ្នាំម្នាក់ ដែលត្រូវបានសង្ស័យថា បានរៀបចំផែនការសម្លាប់រង្គាល ដែលមានបំណងចង់បំផ្លិចបំផ្លាញការសម្លាប់រង្គាលកាលពីឆ្នាំ ២០១១ ដោយពួកជ្រុលនិយមន័រវេសលោក Anders Behring Breivik។
លោក Anders Behring Breivik បានសម្លាប់មនុស្ស ៧៧ នាក់នៅក្នុងអំពើឃោរឃៅពេលសន្តិភាពដ៏អាក្រក់បំផុតរបស់ប្រទេសន័រវេសក្នុងខែកក្កដា ឆ្នាំ ២០១១។ លោកបានសម្លាប់មនុស្សប្រាំបីនាក់ដោយការបំផ្ទុះក្នុងរថយន្តនៅទីក្រុង Oslo ហើយបន្ទាប់មកបានបាញ់សម្លាប់មនុស្ស ៦៩ នាក់ ដែលភាគច្រើនជាក្មេងជំទង់នៅឯជំរុំយុវជនរបស់គណបក្សការងារ។
ប៉ូលីសហុងគ្រីបាននិឲ្យដឹងថា បុរសដែលត្រូវបានចាប់ខ្លួននៅទីក្រុង Budapest ដែលមិនត្រូវបានបញ្ចេញឈ្មោះបានបង្ហោះជាច្រើនទៅកាន់វិបផតថលចែករំលែកវីដេអូដែលលោកបានរៀបរាប់ពីផែនការធ្វើឃាតដ៏ធំនៅក្នុងទីតាំងដែលមិនបានបញ្ជាក់។
ប៉ូលិសបានបន្តថា ជនសង្ស័យដែលបញ្ជាក់ភាគច្រើនជាភាសាន័រវេស និងក្នុងករណីខ្លះជាភាសាអង់គ្លេស ប៉ូលិសបានបន្ថែមថា លោកមានបំណងចង់ឱ្យលើសពីការសម្លាប់របស់លោក Anders Behring Breivik។
ប៉ូលីសហុងគ្រីបាននិឲ្យដឹងថា បុរសដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងប្រឆាំងភេរវកម្មកាលពីថ្ងៃពុធមុន និងត្រូវបានចាប់ខ្លួនជាផ្លូវការកាលពីថ្ងៃសៅរ៍ត្រូវបានកាត់ទោសចំពោះករណីផ្សេងៗនៃអំពើហិង្សា និងឧក្រិដ្ឋកម្មផ្លូវភេទនៅក្នុងប្រទេសន័រវេស។ ពួកគេមិនបានបញ្ជាក់លម្អិតបន្ថែមទៀតអំពីឧក្រិដ្ឋកម្មកន្លងមករបស់គាត់ទេ។
ប៉ូលីសន័រវេសបានបញ្ជាក់ប្រាប់ Reuters ថាពួកគេត្រូវបានទាក់ទងដោយអាជ្ញាធរហុងគ្រីអំពីបុរសនោះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើ ការស៊ើបអង្កេតរបស់ប្រទេសមួយផ្សេងទៀត។
ប៉ូលិសហុងគ្រី បានឲ្យដឹងថា ជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅស្ថាប័នធ្វើកោសល្យវិច្ច័យផ្លូវចិត្ត។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]