**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចទីក្រុង Zollikofen ប្រទេសស្វីស**ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតចិនកម្ពុជាថ្មីៗនេះ គឺនាំមកនូវផ្លែផ្កា និងផលប្រយោជនយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ**ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម**ឧត្តមសេនីយ៍ឯក ងួន ស្រេង ដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរដ្ឋបាលខេត្តបន្ទាយមានជ័យ**ប្រទះឃើញហ្វូងដំរីព្រៃអាស៉ីប្រមាណ២០ក្បាល បង្ហាញខ្លួននៅស្រុកកែវសីមា**សម្ដេចធិបតី លើកទឹកចិត្តនិងវាយតម្លៃខ្ពស់ ក្នុងកិច្ចការរៀបចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ ទាំងទ្វេភាគី និងពហុភាគី ដើម្បីផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យបានកាន់ច្រើនជាអតិបរមា**ឯកឧត្ដម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានចេញពីកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមកម្មវិធីសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសាវលីញ**សម្តេចធិបតី ចេញសារាចរស្តីពីការរៀបចំទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លេីកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ «រៀនឱ្យជាប់ ឱ្យចេះ ឱ្យមានការងារ»**ឯកឧត្តម​ ប៉េង​ ពោធិ៍សា ចូលរួមកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សាយ សំអាល់**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញផ្នែកការងារនៅភោជនីយដ្ឋាន ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៤ នៅខេត្តពោធិ៍សាត់**ខេត្តបន្ទាយមានជ័យ ប្រជុំបើកសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ**សមាជិកសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ AFPPD ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម**រដ្ឋមន្រ្តីបរិស្ថាន ផ្តួចផ្តើមឱ្យមានការវិនិយោគបៃតងនិងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង**ទេសរដ្ឋមន្រ្តី លី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកអគ្គរដ្ឋទូតមីក្រូណេស៊ី ដើម្បីស្នើសុំឱ្យមីក្រូណេស៊ីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា**ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ ឆ្នាំទី៥ ដើម្បីត្រួតពិនិត្យជំរុញ លើកិច្ចការងារដែលក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្តសម្រេចបានក្នុងខែនីមួយៗ និងដាក់ផែនការអនុវត្តការងារបន្ត**កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេសទាំងពីរ**អភិបាលខេត្តតាកែវ កោតសរសើរចំពោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំជួយថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អាល្លឺម៉ង់ ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតរថយន្ត និងវិស័យជាច្រើននៅកម្ពុជា ដោយសារបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត

ភ្នំពេញ៖ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងការចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្ត ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត ។

ការបង្ហាញចំណាប់អារម្មណ៍ មរបស់ប្រតិភូធុរកិច្ចអាល្លឺម៉ង់បែបនេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

នៅក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០% ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ។ កម្ពុជា ក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។

សម្តេចតេជោបានបន្តទៀតថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំង លើវិស័យសំណង់ ហើយឆ្លៀតពេលនោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ នោះមានន័យថា ក្នុងករណីដែលការវិនិយោគអាល្លឺម៉ង់ ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយក៏ពិចារណា ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ដោយបានជម្រាបជូនប្រតិភូ អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ ។

លើសពីនោះទៀត សម្ដេចតេជោ ក៏បានស្វាគមន៍រាល់ការវិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា ជាពិសេស ការ វិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹតកាបោន ៕

អត្ថបទដែលជាប់ទាក់ទង