**សម្តេចតេជោ ៖ ការបាត់បង់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់ដ៏ធំធេងធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់កម្ពុជាយើង**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់**ឯកឧត្តម ចាយ បូរិន ចុះពិនិត្យនិងសិក្សាស្វែងយល់ទីតាំងដីគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ស្ថិតនៅខេត្តសៀមរាប**ឯកឧត្ដម ខ្វៃ អាទិត្យា៖ ការផ្សព្វផ្សាយមួយចំនួនលើការសិក្សារបស់បរទេស ទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ជាការផ្សព្វផ្សាយ មិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល ជំរុញក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ច ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស**ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់នូវសំណូមពរ និងបញ្ហាប្រឈម**សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ អ៊ុំ ផារ៉ាន់ ភរិយាឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេច**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ, ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ឯក ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន១៤រូប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជាង១០ឆ្នាំ TYDA បានខិតខំបង្ខិតសេវាព្យាបាលឱ្យបានកៀកមូលដ្ឋានរស់នៅរបស់ពលរដ្ឋ និងដោយឥតគិតថ្លៃ ពោពេញដោយស្នាមញញឹម និងទឹកចិត្តចេញពីក្រអៅបេះដូង**ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយរូបភាពបង្ហាញភាពឃោរឃៅ**ជួរភ្នំក្រឡាពស់ កំពុងក្លាយជាកំណប់ទ្រព្យធម្មជាតិ សម្រាប់ពលរដ្ឋខ្មែររស់នៅតំបន់នោះ ពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនៃផ្លែសំរង ដើម្បីទទួលបានចំណូលទ្រទ្រង់ជីវភាព**ស្ពានយោលតាដេស ដែលទឹកជំនន់ហូរដាច់ បង្កការរាំងស្ទះដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្ស ត្រូវសម្តេចតេជោ និងសម្តេចធិបតី សម្រេចឱ្យសាងសង់ឡើងវិញ**អាជ្ញាធរមីន ​និងប្រធាន UN-ESCAP រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP មុននឹងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០**រដ្ឋមន្ត្រី កែវ រតនៈ និងទូ​ត​ឥណ្ឌា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង**នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូ ១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៨រូប**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅប្រទេសបារាំង**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវែលសេឡង់ លើកទី៣១ នៅទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក កែវ សុខុម មេឃុំសំរោង ស្រុកត្រាំកក់**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រជុំស្រាវជ្រាវ កែតម្រូវ និងមោឃភាពទិន្នន័យអត្តសញ្ញាណបុគ្គល និងនិរាករណ៍ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់នៅកម្ពុជា

អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្រុមកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ ៦នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវ៥៥៥ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការនេះ អាវុធហត្ថ បានចាប់យកវត្ថុតាង រួមមាន ម៉ូតូចំនួន០៤គ្រឿង និងដាវ ចំនួន១ដើម។

ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖
-ទី០១ឈ្មោះ ហេង បូណាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់ ស្នាក់នៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា។
-ទី០២ឈ្មោះ ទឹម ដាវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
-ទី០៣ឈ្មោះ ឃុន ហេង ប៊ុនធឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា។
-ទី០៤ឈ្មោះ កេង សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
-ទី០៥ឈ្មោះ សាំង គីមងី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់។
-ទី០៦ឈ្មោះ មុី រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ បប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោង០៣និង០០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ សេរី ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IJ 1047 មកពីហូបអី លុះមកដល់មុខផ្ទះជួល ស្រាប់តែមានជនសង្សយ័០១ក្រុម មានគ្នា០៨នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង ប្រដាប់ដោយដាវ០១ដើម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះរួច រត់គេចខ្លួនបាត់អស់។

បន្ទាប់ពីកើតហេតុកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានចុះទៅដល់ទីតាំង ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញអាវុធហត្ថខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រួចក៏បន្តឃាត់ខ្លួនបានចំនួន០២នាក់ទៀតនៅចំណុចផ្សារទំនើបអ៊ីអន២។ រីឯបក្ខពួក០២នាក់ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង